ខេត្តបាត់ដំបង ៖ រថយន្តដឹកត្រីមួយគ្រឿងបាន ក្រឡាប់ដេកលើថ្នល់ជាតិលេខ៥ បណ្តាលឱ្យត្រីស្ទើរទាំងអស់ធ្លាក់ចូលប្រឡាយ និងធ្លាក់រប៉ាត់រប៉ាយពេញថ្នល់ ថែមទាំងបង្កឱ្យខូចខាតស្លាក គណបក្សប្រជាជនមួយផ្ទាំង និងស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវមួយផ្ទាំងដែរ បន្ទាប់ពីរថយន្តនោះផ្ទុះកង់ក្រោយបង្កឱ្យ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៤ មិថុនា ២០១៣ ត្រង់ចំណុចភូមិកាច់រទេះ ឃុំកំពង់់ព្រៀង ស្រុកសង្កែ ។

សមត្ថកិច្ចស្រុកសង្កែបានឱ្យដឹងថា រថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ (កូរ៉េ)ប្រភេទ៥តោន ពាក់ស្លាកលេខបណ្តោះអាសន្ន បើកបរដោយបុរសឈ្មោះ ស រតនា អាយុ២៤ឆ្នាំ នៅខេត្តកំពង់ធំ រងរបួសមធ្យម ។ មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ ដោយសារតែអ្នកបើកបរមានការធ្វេស ប្រហែសផ្នែកបច្ចេកទេសមិនបាន ពិនិត្យមើលសំបកកង់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបាន ស្ទូចរថយន្តបង្កនេះទៅកាន់ស្នងការដ្ឋាននគរបាលស្រុកដើម្បី ដោះស្រាយសំណងនៃការខូចខាត សម្បត្តិសាធារណៈតាមដងផ្លូវ រីឯត្រីរ៉ស់ដែលរាយប៉ាយពេញថ្នល់ ត្រូវដោះស្រាយខ្លួនឯង ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]