ប្រពន្ធជឿនលឿន! ខឹងប្តីលួចមានស្រីថ្មីរៀបការស្រស់ៗនៅនឹងមុខ រត់ទៅកែសម្ផស្សដូចមនុស្សពីរផ្សេងគ្នា

//s9.kh1.co/b8/b8779957514f0c8243069c4b0510ebe28f736c3e.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ផ្លាស់ប្តូរ៣៦០ដឺក្រ ក្រោយពីសម្រេចចិត្តកែសម្ជស្ស ព្រោះតែស្វាមីថាខ្លួនមិនស្អាត ទៅរៀបការជាមួយស្រីថ្មី

ថៃ: ពុកម៉ែ បងប្អូន និងប្រិយមិត្ដដែលជាអ្នកលេងបណ្តាញហ្វេសប៊ុកមួយចំនួន ពិតជាធ្លាប់បានស្តាប់ និងឃើញនូវវីដេអូឃ្លីបដ៏កក្រើកមួយ ដែលបានបង្ហាញពីសកម្មភាពរបស់ប្រពន្ធដើម ទៅឡូឡាដល់រោងការរបស់ប្តីខ្លួនខណៈ:ពេលដែលកំពុងតែរៀបការជាមួយស្រីថ្មី ដោយប្តីបានបង្ហាញពីមូលហេតុថាប្រពន្ធដើមខ្លួនមិនស្អាតទើបសម្រេចទៅរៀបការជាមួយស្រីថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រពន្ធដើម និងអតីតប្តី 
ប្រពន្ធដើម និងអតីតប្តី 

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់គ្លីនិកកែសម្ផស្សមួយដ៏ល្បីប្រចាំប្រទេសថៃ បានបង្ហាញពីការកែសម្ជស្សរបស់អតីតប្រពន្ធដើម ដោយបានធ្វើការកែសម្ជស្ស តម្រង់ខ្ទង់ច្រមុះ កាត់ត្របកភ្នែកពីរស្រទាប់ និងធ្វើការកែមុខយ៉ាងស្រស់ស្អាតរហូតធ្វើឲ្យមានការប្រែប្រួលស្ទើរតែ៣៦០ដឺក្រ និងទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន។

ប្រពន្ធដើមក្រោយកែសម្ជស្ស
ប្រពន្ធដើមក្រោយកែសម្ជស្ស

ការសម្រេចចិត្តកែសម្ជស្សរបស់អតីតភរិយាដើមនេះ ក៏ទទួលបានការគាំទ្រពីអ្នកលេងសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដោយហេតុថាមានអ្នកធ្វើការចុចLike និងShare នូវរូបភាពនេះខ្ទង់មុឺននាក់ និងបានសម្តែងមតិក្នុងComment ថាការដែលប្រពន្ធដើមសម្រេចចិត្តធ្វើបែបនេះ ជារឿងដែលល្អ និងធ្វើឲ្យអតីតប្តីបានភ្លឺភ្នែក៕

ប្រពន្ធដើមមុន និងក្រោយកែសម្ជស្ស
ប្រពន្ធដើមមុន និងក្រោយកែសម្ជស្ស
ប្រពន្ធដើមកំឡុងពេលកែសម្ភស្ស
ប្រពន្ធដើមកំឡុងពេលកែសម្ភស្ស
ប្រពន្ធដើមមុន និងក្រោយកែសម្ជស្ស
ប្រពន្ធដើមមុន និងក្រោយកែសម្ជស្ស
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T