ស្អាតហើយចិត្តល្អទៀត! មាន សូនីតា ចង់បង្កើតកម្មវិធីចែកអាហារ និងថ្នាំសង្កូវដល់ប្រជាពលរដ្ឋ កំពុងជួបការលំបាក

//s9.kh1.co/bc/bcd120dad1106ec98fb57aa8f13e5a54638579c6.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែង មាន សូនីតា បង្ហាញអារម្មណ៍ដែលខ្លួនចង់បង្កើតកម្មវិធីសប្បុរសធម៍ ដើម្បីចែកនូវស្បៀង និងឱសថមួយចំនួនបងប្អូនកម្ពុជាដែលកំពុងតែមានជីវភាពខ្វះខាត ក្នុងកំឡុងពេលកូវីដ១៩។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែង មាន សូនីតា បង្ហាញពីចំណាប់អារម្មណ៍ដែលខ្លួនចង់បង្កើតកម្មវិធីសប្បុរសធម៌ ដើម្បីចែកនូវស្បៀង និងឱសថមួយចំនួនបងប្អូនកម្ពុជាដែលកំពុងតែមានជីវភាពខ្វះខាត នៅក្នុងពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយយោងតាមគណនីហ្វេសប៊ុក តារាស្រីរូបនេះ បានសរសេររៀបរាប់ពីចេតនាខ្លួនដែលចង់ជួយដល់ប្រជាពលរដ្ឋដែលកំពុងតែមានការពិបាកថា៖

សូមជំរាបសួរចា៎ 
សូនីតាចង់ធ្វើកម្មវិធីចែកអាហារនិងថ្នាំសង្កូវដល់បងប្អូនដែលជួបការលំបាកនិងបងៗខាងជួរមុខក្នុងកំឡុងពេលលំបាកនេះ
តើមានអ្នកណាចង់ចូលរួមជាមួយសូនីតាអត់?បើមានក្រុមហ៊ុនថ្នាំពេទ្យ រឺ បងប្អូនចង់ជំនួយជាថ្នាំរឹតតែប្រសើរ
ជាចុងក្រោយគឺដៃគូរសហការណ៍ក្នុងការដឹកជញ្ជូនទៅដល់ពួកគាត់ដែរផងដែរ
សូមអរគុណទុកជាមុន

មាន សូនីតា 

យ៉ាងណាមិញ ចំពោះមហាជនវិញ ក៏បានសម្តែងនូវអារម្មណ៍រំភើបចំពោះទឹកចិត្តដ៏ល្អថ្លៃថ្លារបស់កញ្ញា ដែលមានចំពោះប្រជាជនមិនគិតពីការតបស្នងបែបនេះ៕

សូមចូលទស្សនរូបភាពខាងក្រោម៖

មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា 
មាន សូនីតា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T