បែកធ្លាយរូបរាងខាងក្រោយរបស់ iPhone 13 ដែលកាមេរ៉ាទាំងពីរត្រូវបានដាក់បញ្ឈិតគ្នាវិញ

//s9.kh1.co/f8/f8094a2e4edaf1a569a6c1b4901379a4cce1dfd5.jpg
បច្ចេកវិទ្យា

 ២៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទ្រាំមើលរូបបែកធ្លាយសិនទៅអ្នកគាំទ្រទាំងអស់គ្នា ហើយកុំលក់គ្រលៀនដូរយកវាអីពេលដែលវាចេញ

បរទេស៖ កាលពីសប្តាហ៍មុន មានការចែកចាយរូបភាពទូរសព្ទ iPhone 13 mini ដែលបានបង្ហាញឱ្យឃើញថា កាមេរ៉ាខាងក្រោយរបស់វានៅបញ្ឈិតគ្នា មិនមែនដូចស៊េរីលើកមុនដែលវានៅពីលើគ្នានោះទេ។ ហើយការលេចធ្លាយចុងក្រោយបង្អស់នេះ គឺជារូបថតរបស់គំរូ mini ពេញតែម្តង ដែលបានបង្ហាញពីការរចនាដូចគ្នាដូចកាលពីបែកធ្លាយលើកមុនដែរ។ នេះបញ្ចាក់ថាការបែកធ្លាយលើកមុនពិតជាយកជាការបានមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរចងចាំថា នេះគឺគ្រាន់តែជាគំរូ prototype មួយប៉ុណ្ណោះ Apple មិនទាន់ធ្វើការផលិតទូរសព្ទនេះនៅឡើយទេ ដូច្នេះការរចនារបស់វាអាចនឹងត្រូវផ្លាស់ប្តូរក៏ថាបាន។ ប្រសិនបើចុងក្រោយ ការរចនានេះត្រូវគេសម្រេចថាមិនដាក់លើ iPhone 13 mini វិញ ប្រហែលជាវាអាចត្រូវបានគេយកទៅដាក់ឱ្យទូរសព្ទ iPhone 13 ខ្នាតធំវិញក៏ថាបាន។

រូបភាព
រូបភាព

ទោះយ៉ាងណាក៏ដោយ ហេតុផលសម្រាប់ការរចនាកាមេរ៉ាថ្មីនេះ ប្រហែលអាចដោយសារត្រួវការ space សម្រាប់ដាក់ sensor ធំជាងមុន។ ហើយបើបែបនេះមែន កាមេរ៉ា bumps ខាងក្រោយរបស់ទូរសព្ទនេះប្រហែលជាកាន់តែក្រាស់ជាងមុនជាមិនខាន៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T