យោងតាមគេហទំព័រ Dailymail បានអោយដឹងថា ប៉ូលីស ម្នាក់ នៅរដ្ឋហ្វ័រីដា បញ្ជាអោយស្រ្តីម្នាក់ លាត់អាវក្រៅ អង្រួនអាវទ្រនាប់ កណ្តាលទីសាធារណៈ ដើម្បីត្រួតពិនិត្យ រកគ្រឿងញៀន។

ប៉ូលីសដែលប្រព្រឹត្តិអំពើរហួសហេតុនេះ មានឈ្មោះ Dustin Fetz ប៉ូលីសប្រចាំ តំបន់ Lakeland រដ្ឋ ហ្វ័រីដា។ នៅថ្ងៃកើតហេតុ ថ្ងៃព្រហស្បតិ ប៉ូលីសឈ្មោះ Fetz បានឃាត់រថយន្តមួយគ្រឿង បន្ទាប់គាត់ប្រទះរថយន្តនោះ បើករបរដោយគ្មានភ្លើងហ្វារ។

នៅពេលនោះ ប៉ូលីស បានបញ្ចាអោយ ស្រ្តីបើកបរ ឈ្មោះ Zoe Brugger ចេញពីក្នុងរថយន្ត ហើយសាកសូរនាងអំពី ថ្នាំញៀន ខណៈពេលដែលមិត្តប្រុស របស់នាងនៅក្នុងរថយន្តនៅឡើយ។ នៅពេល ដែលស្ត្រីឆ្លើយបដិសេធថា មិនបានប្រើប្រាស់គ្រឿនញៀន ប៉ូលីសរូបនោះ បានបញ្ជាអោយ នាងបង្ហាញហោបៅខោទាំងអស់។ បន្ទាប់មក ប៉ូលីស បានបញ្ជាអោយនាង លាត់អាវក្រៅ អង្រួនអាវទ្រនាប់ កណ្តាលទីសាធារណៈ ចំនួន ២ដង។ លើសពីនេះ ប៉ូលីស ថែមទាំង ត្រួតពិនិត្យ ក្នុងរថយន្ត និងបុរសជាមិត្តប្រុសទៀតផង។ ក្រោយពីត្រួតពិនិត្យរួចរាល់ ទើបប៉ូលីសរូបនោះ អនុញ្ញាតិអោយនាងចាកចេញ។ គូររំលឹកថា ក្រោយពេលកើតហេតុ ស្ត្រី Brugger បានដាក់ពាក្យបណ្តឹង ដើម្បី ស៊ើបអង្កេត។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?







ដោយ រ៉ាស៊ី

ខ្មែរឡូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]