ក្តៅៗ! រដ្ឋបាលខេត្តព្រះសីហនុ សម្រេចប្រកាសបិទខ្ទប់ ទីក្រុងទាំងមូល រយៈពេល ១៤ថ្ងៃ

//s9.kh1.co/99/99a3c3b37ab6d7035f30099d8045aaa46df2ae3e.jpg
សង្គម

 ២៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មុននេះបន្តិច រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាស បិទខ្ទប់ទីតាំងភូមិសាស្ត្រខ្លួនទាំំងមូល ខណៈជាតំបន់ មានការឆ្លងរីករាលដាលកូវីដ

ខេត្តព្រះសីហនុ ៖ មុននេះបន្តិច រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវ សេចក្តីសម្រេចមួយ ស្តីពី ការបិទខ្ទប់ ភូមិសាស្ត្រក្រុងសីហនុ នៃខេត្តព្រះសីហនុ ដែលជា តំបន់មានការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ការបិទខ្ទប់នេះ គឺគិតចាប់ពី ថ្ងៃទី ២៣ មេសា ដល់ថ្ងៃទី ០៦ ឧសភា ២០២១ ដែលខណៈនេះ រដ្ឋបាលខេត្ត បានធ្វើការហាមឃាត់ ការធ្វើដំណើរ ព្រមទាំងការចេញពីលំនៅស្ថាន លើកលែង តែករណីចាំបាច់ មួយចំនួន ប៉ុណ្ណោះ លើសពីនេះទៅទៀត អាជីវកម្មនានា ក៏ត្រូវបានផ្អាក លើកលែងតែ អាជីវកម្មចាំបាច់សម្រាប់ ការរស់នៅប្រចាំថ្ងៃ របស់បងប្អូន ដូចជា សុខាភិបាល និងការផ្គត់ផ្តង់ស្បៀង ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T