យោងតាមប្រភពព័ត៌មាន Soompi របស់ប្រទេសកូរ៉េបានឲ្យដឹងថា តារាសម្តែងប្រុស និងជាតន្រ្តីករ No Min Woo បានជាប់ឈ្មោះជាតារាប្រុស ដែលមានសម្រស់ស្រស់ស្អាតជាងគេ ក្នុងចំណោមតារាប្រុស របស់ប្រទេសកូរ៉េជាច្រើនរូប។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ No Min Woo បានបង្ហោះរូបថតរបស់ខ្លួន ទៅលើបណ្តាញសង្គម Twitter ដែលសម្រស់របស់គាត់ មានភាពស្រស់ស្អាត ជាងតារាស្រីដទៃទៀត របស់ប្រទេសកូរ៉េទៀតផង។

យ៉ាងណាមិញ ដោយសារតែសម្រស់ដ៏ស្រស់ស្អាត របស់តារាប្រុសរូបនេះ ហើយថែមទាំងមានមុខមាត់ ប្រហាក់ប្រហែលនឹងមនុស្សស្រីផងនោះ បានធ្វើឲ្យអ្នកប្រើប្រាស់ បណ្តាញសង្គម Twitter ជាច្រើន សរសើរគាត់ថា គាត់មានសម្រស់ស្រស់ស្អាត និងសិចស៊ីជាងនារីទៅទៀត។

ទោះបីជាយ៉ាងនេះក៏ដោយ មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ដទៃទៀតបានសួរគាត់ថា តើគាត់គឺជាមនុស្សស្រី ឬមនុស្សប្រុស?







ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]