កក់ក្ដៅពេញទំហឹង! បវរកញ្ញាកម្ពុជា រ៉េត សារីតា នឹងឡើងយន្តហោះនៅថ្ងៃនេះ ខណ:បងប្អូនខ្មែរនៅសហរដ្ឋ អាមេរិកត្រៀមចាំគាំទ្រ

//s9.kh1.co/2f/2f9fdd36490a2c554d898ecf68a6ff2e378298df.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អបអរសាទរ រ៉េត សារីតា នឹងឡើងយន្តហោះនៅថ្ងៃនេះ ក្រោយពេលដែលកញ្ញាបានរៀបចំខ្លួនរួចជាស្រេចហើយ

ភ្នំពេញ: កញ្ញា រ៉េត សារីតា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងហ្វេនៗ Beauty Pageant បានស្គាល់ថាជាកញ្ញាគឺជាបវរកញ្ញាឯកចក្រវាលរបស់កម្ពុជា នឹងត្រៀមឡើងយន្តហោះចាកចេញពីមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ទឹកដីសហរដ្ឋ អាមេរិក ដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាលពិភពលោក(Miss Universe )លើកទី៦៩ ខណ:ដែលមានបងប្អូនខ្មែរជាច្រើនចាំគាំទ្រកញ្ញានៅពេលទៅដល់សហរដ្ឋអាមេរិក នេះបើយោងតាមការបញ្ជាក់ពីលោក និមល គណៈ:គ្រប់គ្រងស្ថាប័ន Miss Universe Cambodia។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា រ៉េតសារីតា
កញ្ញា រ៉េតសារីតា

សូមបញ្ជាក់ផងដែរថា កញ្ញា រ៉េត សារីតា នឹងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាមរយ:ក្រុមហ៊ុនអាកាសចរណ៍ EVA ខណ:ដែលកញ្ញានឹងត្រូវចុះប្តូរជើងយន្តហោះដំបូងនៅទីក្រុងតៃបុិ(តៃវ៉ាន់)ដោយការហោះហើរសរុបមានរយ:ពេលដល់ទៅ១ថ្ងៃ ពោលគឺកញ្ញានឹងទៅដល់ទឹកដីសហរដ្ឋអាមេរិកនៅវេលាម៉ោងប្រហែលជា៤ល្ងាច ថ្ងៃទី២៤ ខែមេសា នេះបើយោងតាមការគ្រោងទុក៕

ប្រភពដកស្រង់រូបភាព: Team Cambodia

កញ្ញា រ៉េតសារីតា
កញ្ញា រ៉េតសារីតា
កញ្ញា រ៉េតសារីតា
កញ្ញា រ៉េតសារីតា
សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T