គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរបានសម្រេចបិទផ្សារ ជាបណ្ដោះអាសន្នមានចំនួន ១៥ហើយ

//s9.kh1.co/c6/c6f518aa9834b58d6cff7f00c5ffab983f74d4c2.jpg
សង្គម

 ២២-មេសា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សារ ដែលបានបិទដំណើរការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយនេះ មន្ទីរព្យាបាល ទីរួមផ្សារ ក៏ដូចជារោងចក្រជាដើម បានផ្ទុះការឆ្លងវីរុសកូវីដ១៩ ដែលស្ថានភាពនៃការរីករាលដាលឆ្លងមាន សភាពឆាប់រហ័ស និងគួរឲ្យបារម្ភ ជាហេតុធ្វើឱ្យអាជ្ញាធរខណ្ឌនីមួយៗ សម្រេចបិទផ្សារមួយចំនួនជាបណ្ដោះអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ យោងតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េតមាស ភក្តី សូមសរុបជូនឡើងវិញអំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សារ រួមមាន៖

១.មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា)

មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី
មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី

២.ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង)

ផ្សារដើមគរ និងផ្សារបន្លែ
ផ្សារដើមគរ និងផ្សារបន្លែ

៣.ផ្សារចាស់ (ខណ្ឌដូនពេញ)

ផ្សារចាស់ (ខណ្ឌដូនពេញ)
ផ្សារចាស់ (ខណ្ឌដូនពេញ)

៤.ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ)

ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ)
ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ)

៥.ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន)

ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន)
ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន)

៦.ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ)

ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ) 
ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ) 

៧.ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ)

៨.ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ)

៩.ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ)

១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ)

ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ)
ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ)

១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ)

ផ្សារកណ្ដាល (ខណ្ឌដូនពេញ)
ផ្សារកណ្ដាល (ខណ្ឌដូនពេញ)

១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក)

ផ្សារដេប៉ូ (ខណ្ឌទួលគោក)
ផ្សារដេប៉ូ (ខណ្ឌទួលគោក)

១៣. ផ្សារពិភពថ្មីឈូកមាស (ខណ្ឌសែនសុខ)

ផ្សារពិភពថ្មីឈូកមាស (ខណ្ឌសែនសុខ)
ផ្សារពិភពថ្មីឈូកមាស (ខណ្ឌសែនសុខ)

១៤. ផ្សាររីករាយ (ខណ្ឌសែនសុខ)

១៥. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)

ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)
ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)

ប្រភព ទទក

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T