ខេត្តកំពង់ចាម៖ បុរសម្នាក់ធ្លាយពោះវៀនចេញ មកក្រៅរងរបួសធ្ងន់ត្រូវបានគេបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវប្អូនថ្លៃប្រុសយកកាំបិត ខ្វាវកាប់មួយកាំបិតចំពោះ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៣ មិថុនា ២០១៣ នៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ។

បុរសរងគ្រោះឈ្មោះយ៉េន ខាន់ អាយុ ៥០ឆ្នាំ មានទីលំនៅភូមិកើតហេតុ ចំណែកប្អូនថ្លៃជាជន ដៃដល់ឈ្មោះក្រួច ពៅ អាយុ២៥ឆ្នាំ បន្ទាប់ពីកើតហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ បើតាមការឱ្យដឹងពីលោក អនុសេនីយ៍ឯកប៊ន ប៊ុនថា អធិការនគរបាលស្តីទីស្រុកក្រូចឆ្មា ថា ជនដៃដល់មានជំងឺសរសៃប្រសាទ ។

បញ្ចូលអត្ថបទ ៖ ចាន់ ធូ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]