ខេត្តព្រះវិហារ៖ ស្រ្តីមេម៉ាយចំណាស់ម្នាក់បានយំសោក បោកប្រាណសុំឱ្យមានការជួយអន្តរាគមន៍ ដោយគាត់ចោទថា មន្ត្រីសុរិយោដីស្រុកគូលែន បានបោកប្រាស់លុយរបស់គាត់ ដោយគាត់បានទិញដីពីមន្ត្រីរូបនេះចំនួន៦ហិកតា មានលិខិតស្នាមត្រឹមត្រូវ តែដល់ពេលបិទឈ្មោះឱ្យម្ចាស់ប្លង់ដីទៅពិនិត្យ មុនចេញប្លង់ស្រាប់តែពុំមាន ឈ្មោះដីដែលគាត់ទិញ ហើយពេលទៅសួរនាំ មន្ត្រីសុរិយោដី ដែលលក់ដីក៏ជាអ្នកធ្វើប្លង់ដីនិយាយថាមិនដឹង។

ស្ត្រីចំណាស់ដែលយំសោកបោកខ្លួនមានឈ្មោះ ប្រាំង ណៃស៊ន អាយុ៥៩ មានទីលំនៅភូមិត្រយ៉ងជើង ឃុំត្រយ៉ង ស្រុកគូលែន ជាស្រ្តីមេម៉ាយ។ ស្ត្រីរូបនេះបានឱ្យដឹងថា មន្ត្រីសុរិយោដីរូបនោះឈ្មោះ ឡុង សារ៉ារិទ្ធ ជាប្រធានការិយាល័យ សុរិយោដីស្រុកគូលែន។ គាត់បន្តថា គាត់បានទិញដីមន្ត្រីរូបនេះចំនួន៦ហិកតា ក្នុងតម្លៃ៩៦០ដុល្លារ ក្នុងមួយហិកតាមានលិខិតស្នាមត្រឹមត្រូវ៕

ប៉ុន បាន

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]