កម្មវិធី​ទូរស័ព្ទ​ដៃ «ថ្មី​សន្លាង» នឹង​លេច​វត្ត​មាន​នៅ​កម្ពុជា​នា​ដើម​ខែ​ឧសភា​នេះ​​

//s9.kh1.co/15/156919580142ae19377adf2465a9825664a86a2d.jpg
បច្ចេកវិទ្យា

 ២២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្មែរឡូត សូមបង្ហើបជូនលោកអ្នកនូវកម្មវិធីទូរស័ព្ទដៃថ្មីមួយ ដែលមានគ្រប់ទស្សនីយភាព មាតិកាចាស់-ថ្មី កម្រិត​គុណភាព​ប្លែកភ្នែក ហើយ​គ្រោងនឹងលេចរូបរាងនាដើម​ខែឧសភានេះតែម្តង

ប្រិយមិត្តចូលចិត្តតាមដានទស្សនីយភាពប្លែកៗនៅលើបណ្តាញសង្គមមែនទេ? កម្មវិធីអ្វីខ្លះដែលលោកអ្នកទាញ​យក​ដាក់​ក្នុង​ទូរស័ព្ទដៃ? ពិភពលោកវិវត្តន៍ទៅមុខ បច្ចេកវិទ្យាកាន់តែជឿនលឿន ការប្រើប្រាស់បណ្តាញ​សង្គមរបស់​ប្រិយមិត្ត​ក៏​ជានិច្ចកាលតែង​បន្ថែម​នូវបរិយាកាស និងបរិបទថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះខ្មែរឡូត សូមបង្ហើបជូនលោកអ្នកនូវកម្មវិធីទូរស័ព្ទដៃថ្មីមួយ ដែលមានគ្រប់ទស្សនីយភាព មាតិកាចាស់-ថ្មី កម្រិត​គុណភាពប្លែកភ្នែក ហើយ​គ្រោងនឹងលេចរូបរាងនាដើម​ខែឧសភានេះតែម្តង។

តាមរយៈវត្តមាន​កម្មវិធីទូរស័ព្ទដៃថ្មី​នេះដែរ លោកអ្នកអាចតាមដានភាពយន្ត រឿងភាគជាតិ និងអន្តរជាតិ ព័ត៌មាន រឿងកំប្លែង និងអប់រំខ្លីៗ គំនូរជីវចល វីដេអូដំណើរកំសាន្ត និងភ្លក់មុខម្ហូបថ្មីៗប្លែកៗ ព្រមជាមួយការកម្សាន្តជាច្រើន​ប្រភេទទៀត។ ជាពិសេសទៀតនោះ គឺមានការផ្សាយបន្តផ្ទាល់នូវការប្រកួតបាល់ទាត់ពានរង្វាន់ចក្រភពអង់គ្លេស​ពេញមួយរដូវកាល និងមានការប្រលងបវរកញ្ញាចម្រុះជាតិសាសន៍កម្ពុជាទៀតផង​​។

ក្រោយបង្ហើបត្រួសៗ ប្រិយមិត្តប្រាកដជាចង់ដឹងណាស់ថាតើមានអ្វី​ពិសេស​ ថ្មី ​អស្ចារ្យ​ ដែលនឹងមកដល់ប្រទេស​កម្ពុជា​​មែនទេ? តោះ! សាកទាយលមើលថា​នោះគឺជាអ្វី?

សូមលាក់ឈ្មោះកម្មវិធីទូរសព្ទ័ដៃដ៏អស្ចារ្យមួយនេះសិនណា! កុំភ្លេចទុកមេម៉ូរីទូរស័ព្ទដៃសម្រាប់ទាញយក​កម្មវិធីថ្មីនេះ​ផង​។​ ឆាប់ៗនេះ ចាំអ៊ុតមើលទាំងអស់គ្នានៅថ្ងៃទី ០៥​ ខែ ឧសភា ឆ្នាំ២០២១ខាងមុខ៕​

កម្មវិធីទូរស័ព្ទដៃ
កម្មវិធីទូរស័ព្ទដៃ
កម្មវិធីទូរស័ព្ទដៃ
កម្មវិធីទូរស័ព្ទដៃ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T