ភ្នំពេញ ៖ ព្រឹត្តការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបណ្តាលឲ្យ រថយន្តចំនួន ពីរគ្រឿងត្រូវ រងនៅការ ខូចខាត ខណៈមានស្រ្តីម្នាក់ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា ជោគខ្លួន ងើបស្ទើមិន រួចបានបើករថយន្តលុច្សស៊ីស GX 470 មួយគឿង ក្នុងល្បឿនលឿន រេចង្កូតទៅបុកចំក្បាល រថយន្តរបស់ក្រុមហ៊ុន ស៊ិនទ្រី នៅតាមបណ្តោយ ផ្លូវសុធារស ជិតវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ១ និង ៤០ នាទីយប់ រំលង អាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៣ ។

យោងតាមប្រភពព័ត៌មានពី នគរបាលមូលដ្ឋាន ដែលចុះទៅពិនិត្យដល់កន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេល កើតហេតុគេមាន ស្រ្តីម្នាក់វ័យជាង៣០ ឆ្នាំ ស្ថិតក្នុងស្ថានភាពស្រវឹង ស្រាជោគខ្លួន បានបើកបរថយន្ត មួយគ្រឿង ម៉ាកលុច្ស ស៊ីស GX 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-8855 ធ្វើដំណើរតាមបណ្តោយ ផ្លូវសុធារស ក្នុងទិស ដៅពីត្បូងទៅជើង ដោយរូបនាងបានបើកបររថយន្ត មិនគោរពច្បាប់ ចរាចរណ៍នោះទេ គឹបើកយ៉ាងលឿន លុះដល់ ចំណុចកើតហេតុ បាន រេចង្កូទៅខាងឆ្វេងដៃ ជ្រុលទៅបុកគ្នាជាមួយ រថយន្តក្រុមហ៊ុនស៊ិនទ្រី ដែលកំពុងបើក តាម ដងផ្លូវដើរប្រមូលសម្រាម នឹងកំពុងជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យ ក្បាលរថយន្តលុច្សស៊ីស រង់ការខូចខាតផ្នែក ខាងមុខ ទាំងស្រុងនឹងរថយន្តស៊ិនទ្រី ក៏ត្រូវខូចខាតផ្នែកខាងមុខផងដែរ ប៉ុន្តែវាសំណាងល្អណាស់ ដែលក្នុង ហេតុការណ៍ខាងលើ មិនបណ្តាលឲ្យម្ចាស់រថយន្តលុច្សស៊ីស រងរបួស ដោយបានផ្ទុះពោងការពារ សុវត្ថិភាព ក្នុងរថយន្ត។

ប្រភពដដែលបន្តថា ក្រោយកើតហេតុគេបានសង្កេត ឃើញស្រ្តីជាម្ចាស់រថយន្ត បើកទ្វារចុះពីលើរថយន្តដើរ ទ្រេតចុះទ្រេត ឡើង ទល់ខ្លួនមិននឹង ស្ថានក្នុង សភាពស្រវឹងជោកជាំ ងើបមិនរួចហើយ ត្រូវបានមិត្តភ័ក្រ យក រថយន្តមួយគ្រឿងផ្សេងទៀត មកទទួលយកទៅបាត់ស្ងាត់ ៗ ។ បន្ទាប់ពីកើតហេតុរ ថយន្តទាំង ពីរគ្រឿង ត្រូវ នគរបាលមូលដ្ឋាន សហការជាមួយនឹងនគរបាល ជំនាញចុះមកវាស់វែង អូសយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕









ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]