Kan Kantathavorn និងសមាជិកគ្រួសារទាំងអស់រង់ចាំលទ្ធផលធ្វើតេស្ដរកជំងឺកូវីដ១៩ ជាលើកទី២ យ៉ាងអន្ទះសា

//s9.kh1.co/72/72ca35e6f07412a8a7faa15dd7dc706078bf9bb7.jpg
តារា & កម្សាន្ដ

 ២២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បុត្រទើបតែសម្រាលថ្មីថ្មោង Kan Kantathavorn និងសមាជិក គ្រួសារទាំងអស់ត្រូវធ្វើតេស្ដរកជំងឺកូវីដ១៩ ជាលើកទី២។

ថៃ៖ ក្រោយពីភរិយារបស់ Kan Katathavorn បានសម្រាលបុត្រថ្មីៗនេះ Kan និងសមាជិកគ្រួសារទាំងអស់ត្រូវធ្វើតេស្ដរកជំងឺកូវីដ១៩ ជាលើកទី២ ក្រោយពីមានដំណឹងថាបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនឹង Fluke Krirkphon ដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។ ក៏ប៉ុន្ដែ ចំពោះលទ្ធផលយ៉ាងណាមិនទាន់មានចម្លើយនៅឡើយទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកថា កាលពីលើកមុនគ្រួសាររបស់ Kan បានធ្វើតេស្ដលើកទី១ រួចមកហើយ ចំណែឯលទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់គ្នា ក៏ប៉ុន្ដែពួកគេត្រូវដាក់ឲ្យនៅដោយលែករយៈពេល ១៤ ថ្ងៃ និងធ្វើការតេស្ដជាលើកទី២។

យ៉ាងណាមិញ តារាសម្ដែងប្រុសរូបនេះ បានធ្វើការបួងសួងឲ្យទទួលបានលទ្ធផលល្អ ព្រោះលោកមិនចង់ឲ្យកូនតូចរបស់លោក ដែលទើបនឹងកើតនោះរងការបៀតបៀនពីជំងឺមួយនេះឡើយ ហើយណាមួយភរិយាក៏នៅទន់ខ្សោយពិបាកទ្រាំទ្រ។ នៅក្នុងនោះ Kan ក៏បានប្រាប់ក្រុមគ្រួសារ​ និងមនុស្សគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺនេះផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Kan Kantathavorn និងកូន
Kan Kantathavorn និងកូន
កូនរបស់ Kan Kantathavorn
កូនរបស់ Kan Kantathavorn
Kan Kantathavorn និងគ្រួសារ
Kan Kantathavorn និងគ្រួសារ
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T