ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវ បានកម្លាំងនគរបាល ខណ្ឌសែនសុខ និង កម្លាំងនគរបាលមូលដ្ឋានឃាត់ខ្លួន ក្រោយ ពីពួកគេ បានដណ្ដើមអាវុធខ្លីពីមន្ដ្រីនគរ បាលម្នាក់ រួចហើយបញ្ចូលគ្រាប់ប៉ងបាញ់ សម្លាប់ចោល ប៉ុន្ដែ សំណាងល្អមិនផ្ទុះកាល ពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅចំណុចផ្ទះ លេខ ១៨អា ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹង ថា ជនសង្ស័យទី១ ឈ្មោះ ចាន់ សុភា ភេទ ស្រី អាយុ ៤០ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិសំរោង សង្កាត់ ឃ្មួញ ជនសង្ស័យទី២ ឈ្មោះ គួយ សុខេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ និងជនសង្ស័យទី៣ ឈ្មោះ គួយ សុឃុន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅជាមួយជនសង្ស័យទី១។ ដោយ ឡែកជនរងគ្រោះ ទី១ ឈ្មោះ គួយ សុខា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាមន្ដ្រី នគរបាល និងជនរងគ្រោះទី២ ឈ្មោះ គង់ ចាន់ស៊ីណា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខ របរនៅផ្ទះ រស់នៅផ្ទះលេខ ៨អឺ ភូមិសែន សុខ២ សង្កាត់ឃ្មួញ ដោយរងរបួសរលាត់ សាច់លើមុខ។

មន្ដ្រីនគរបាលបានបន្ដថា មុនពេលកើត ហេតុ ជនរងគ្រោះគួយ សុខា បានឌុបឈ្មោះ ស៊ីណា ទៅផ្ទះនៅចំណុចកើតហេតុ ពេល ទៅដល់ ជនរងគ្រោះរូបនេះបានត្រឡប់មក វិញតែម្នាក់ឯង ដើម្បីទៅផ្ទះប្អូនស្រីក្នុង គោលបំណងផ្ញើសម្ភារៈ រួចក៏ត្រឡប់ទៅ ចំណុចកើតហេតុវិញ លុះដល់ចំណុចកើត ហេតុ ស្រាប់តែឃើញជនសង្ស័យកំពុងព្រួត គ្នាវាយទៅលើឈ្មោះ ស៊ីណា បណ្ដាលឱ្យ ដេកដួលលើដី ។

សមត្ថកិច្ចបានបន្ដថា ពេលនោះជនរង គ្រោះឈ្មោះ សុខា ពេលទៅដល់ចំណុចកើត ហេតុ មិនទាន់ចុះពីលើម៉ូតូផង ស្រាប់តែជន សង្ស័យឈ្មោះ សុខេង  និងឈ្មោះ សុឃុន  ដែលជាកូន មកក្រៀកដៃទាំងសង្ខាងជាប់ រួចឈ្មោះ សុខេង បានយកអាវុធខ្លីពីចង្កេះ  របស់ជនរងគ្រោះ បញ្ចូលគ្រាប់ហើយភ្ជង់ បម្រុងបាញ់តែមិនផ្ទុះ ភ្លាមនោះឈ្មោះ សុឃុន ក៏យកអាវុធពី សុខេង ភ្ជង់បាញ់ម្ដង ទៀត តែមិនផ្ទុះ ព្រោះតែមិនបើកសោរ ។

សមត្ថកិច្ចបានបន្ដថា ក្រោយពីទទួល ព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅ ដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជន សង្ស័យទាំង ៣នាក់ យកទៅសាកសួរបន្ដ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា រឿងរ៉ាវខាងលើនេះ បានកើតឡើងដោយ សារតែស្ដ្រីឈ្មោះ ចាន់ សុភា ជាប្រពន្ធដើម  របស់ជនរងគ្រោះ ឈ្មោះ គួយ សុខា ហើយ ក្រោយពីដឹងថា ប្ដីរបស់ខ្លួនលួចមានប្រពន្ធ ចុងនោះ ក៏បាននាំកូនប្រុសទាំង ២នាក់ទៅ រករឿងដល់ផ្ទះ នៅចំណុចកើតហេតុ ។ ដោយសាររឿងនេះ កូនប្រុសទាំង ២នាក់ ដែលមិនបានគិតវែងឆ្ងាយបានដកកាំភ្លើងខ្លី ពីចង្កេះឪពុក ហើយប៉ងបាញ់សម្លាប់ចោល ប៉ុន្ដែ សំណាងល្អមិនបើកសោរទើបកាំភ្លើង មិនផ្ទុះ បើមិនដូច្នោះទេ ជីវិតឪពុករបស់ខ្លួន ឹនឹងត្រូវបាត់បង់មួយពព្រិចភ្នែក ដោយសារ តែកូនប្រុសទាំង ២ ដែលការពារម្ដាយ និង ខឹងឪពុកដែលលួចមានប្រពន្ធចុង ។យ៉ាងណា ក៏ដោយជនសង្ស័យទាំងនេះស្ថិតក្រោមការ សាកសួររបស់សមត្ថកិច្ចនៅឡើយ នៅអធិ ការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បីចាត់ ការបន្ដទៀត ៕





ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]