ប្រធានបទ «ផ្លាស្ទិច»! រូបថត​​​កាល​​​ពី​​​កុមារ​​ភាពរបស់ Matt ត្រូវ​​គេជជែក​​នៅថ្ងៃពិសេស​របស់​ម្ដាយ​នាង

//s9.kh1.co/a0/a005fcbd46be6c8a46e7603600726d7e77fb2c0c.jpg
តារា & កម្សាន្ដ

 ២២-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ចម្ងល់ទាក់ទងនឹងរូបថតកាលពីកុមារភាពមួយរបស់ Matt ត្រូវបានលើកឡើង នៅថ្ងៃពិសេសរបស់ម្ដាយនាង

ថៃ៖ នាឱកាសនៃថ្ងៃពិសេស គឺជាថ្ងៃខួបកំណើតរបស់ម្ដាយនាង តារាសម្ដែងស្រី Matt បានធ្វើការបង្ហោះរូបថតមួយ ដែលនាងបានថតជាមួយម្ដាយកាលនៅពីក្មេង។ តាមរយៈរូបភាពមួយនោះ បានបង្ហាញថា Matt ពិតជាក្មេងឃ្យូត និងគួរស្រឡាញ់យ៉ាងខ្លាំងកាលនាងនៅពីក្មេង ដោយ Matt បានសើចយ៉ាងសប្បាយរីករាយនៅក្នុង​ខណៈពេល​ថតរូបនោះផងដែរ។ នៅក្នុងនោះ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបាននិយាយដូចៗគ្នាថា ម្ដាយរបស់ Matt ពិតជា​ស្រស់ស្អាតណាស់ ដូចនេះមិនប្លែកនោះទេ ដែលនាងមានសម្រស់ដូចមច្ឆាតូចបែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាក់ទងនឹងរូបនោះ Matt បានលើកឡើងថា "នាងមានចម្ងល់ទាក់ទងនឹងរូបមួយនោះយូរហើយ ហេតុអ្វីបានជាគេ​មិនយកផ្លាស្ទិចចេញពីកៅអីសម្រាប់ថតនោះ ដែលមើលទៅពិតជារញ៉េរញ៉ៃយ៉ាងខ្លាំង ហើយនាងមិនពេញចិត្ត​ចំពោះរូបនោះ​ជាយូរណាស់មកហើយ"។ 

យ៉ាងណាមិញ ម្ដាយរបស់ Matt មិនបានឆ្លើយតបអ្វីនោះទេ តែទោះជាយ៉ាងណា Matt នៅតែស្អាតគួរឲ្យ​ស្រឡាញ់​ដដែល​៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Matt និង ម្តាយ 
Matt និង ម្តាយ 
Matt និង ម្តាយ 
Matt និង ម្តាយ 
Matt និង ម្តាយ 
Matt និង ម្តាយ 
Matt និង ម្តាយ 
Matt និង ម្តាយ 
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T