មកដឹងពីចំនួនករណីឆ្លងនៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ

//s9.kh1.co/1e/1e31f6171765265a8f41f429ba6629f199f1f46a.jpg
សង្គម

 ២២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីចំនួនករណីឆ្លងនៅតាមខណ្ឌនីមួយៗ នៅក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ពីឯកសារអប់រំសាធារណៈដែលឯកឧត្តម ខៀវ កញ្ញារិទ្ធ ទទួលបាន

រាជធានីភ្នំពេញ៖ ដូចពុកម៉ែបងប្អូនបានជ្រាបរួចមកហើយ វីរុសកូវីដ១៩ បាន នឹងកំពុងវាយលុកគ្រប់ប្រទេសនៅក្នុងពិភពលោក ក្នុងនោះដែរ ប្រទេសកម្ពុជាក៏ជាប្រទេសមួយផងដែរដែលទទួលរងការវាយប្រហារពីវីរុសដ៏កាចសាហាវមួយនេះ ក្រោយពីផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក៏មានចំនួននៃការឆ្លងកើនឡើងជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ តាមសេចក្តីជូនដំណឹងពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ សរុបចំនួន ៧៧៤៥នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន ២៧៩នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៨៩៣នាក់ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន ៥៤នាក់។

ក្នុងនោះដែរ តាមប្រភពឯកសារអប់រំសាធារណៈដែលបានដកស្រង់ចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែមេសា ដែលឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលបានឱ្យដឹងថា៖

១. ខណ្ឌសែនសុខ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៦នាក់

២. ខណ្ឌមានជ័យ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៩៩នាក់

៣. ខណ្ឌឬស្សីកែវ  មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១២២នាក់

៤. ខណ្ឌ៧មករា    មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៨នាក់

៥. ខណ្ឌពោធិ៍សែនជ័យ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៣៩នាក់

៦. ខណ្ឌជ្រោយចង្វារ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣១នាក់

៧. ខណ្ឌចំការមន មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៤នាក់

៨. ខណ្ឌបឹងកេងកង មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៥នាក់

៩. ខណ្ឌដង្កោ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៧១នាក់

១០. ខណ្ឌច្បារអំពៅ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣០នាក់

១១. ខណ្ឌទួលគោក មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣២៨នាក់

១២. ខណ្ឌដូនពេញ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៨នាក់

១៣.ក្រុងតាខ្មៅ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់៕

ចំនួនអ្នកឆ្លងកូវីដ១៩ តាមខណ្ឌនិមួយៗ និង​ ក្រុងតាខ្មៅ
ចំនួនអ្នកឆ្លងកូវីដ១៩ តាមខណ្ឌនិមួយៗ និង​ ក្រុងតាខ្មៅ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T