យោងតាមគេហទំព័រ Huffingtonpost បានអោយដឹងថា អ្នកជំនាញខាងសត្វពស់ម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវ សត្វពស់មួយក្បាលខំា នៅពេលដែល អ្នកជំនាញរូបនោះ កំពុងផ្តល់បទបង្ហាញពី សត្វពស់។

អ្នកជំនាញ ខាងសត្វល្មួន ដែល ស្លាប់បាត់បង់ជីវិត រូបនោះ មានឈ្មោះ Dieter Zorn អាយុ ៥៣ឆ្នាំ ជាជនជាតិ អាឡឺម៉ង់។ គាត់ស្លាប់ភ្លាមៗ ដោយសារជំងឺបេះដូង តែ ១ នាទី បន្ទាប់ពីត្រូវ សត្វពស់វែកខាំប៉ុណ្ណោះ។

លោក Zorn ត្រូវសត្វពស់ខាំជាច្រើនដង នៅពេលដែលគាត់កំពុងផ្តល់បទបង្ហាញពីសត្វពស់ ដើម្បីជំរុញអោយ អ្នកចូលរួម លែងខ្លាចសត្វដ៏កាចសាហាវនេះ។ នៅពេលផ្តល់បទបង្ហាញ គាត់បានជំរុញអោយអ្នកចូលរួម ចាប់កាន់ សត្វពស់ ដើម្បីកាត់បន្ថយការខ្លាចរអានឹងសត្វពស់ ទើបធ្វើអោយ សត្វពស់វែកមួយក្បាលនោះ អាចខាំគាត់ តែម្តង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]