ក្នុងតំបន់អាស៊ាន ប្រទេសមួយនេះ គឺគ្រប់គ្រង ការឆ្លងជំងឺកូវីដ១៩ បានល្អជាងគេ ខណៈ កម្ពុជានៅ លេខរៀងទី៥

//s9.kh1.co/41/416d13500803417a9cc4db2117f3bc9d759fdffb.jpg
សង្គម

 ២២-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្នុងចំណោមប្រទេសទាំង ១១ របស់អាស៊ាន ប្រទេសមួយនេះ មានការគ្រប់គ្រង ការឆ្លងជំងឺកូវីដ១៩ បានល្អជាងគេ ដោយគ្មានអ្នកស្លាប់

បរទេស ៖ ដូចដែរដឹងហើយ កម្ពុជា ក៏ជាសមាជិកមួយ ក្នុងចំណោម សមាជិកទាំង១០ ផ្សេងទៀត ក្នុងសមាគមន៍អាស៊ាន ដែលក្នុងនោះ មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ឡាវ កម្ពុជា ព្រុយណេ ទីម័រ សិង្ហបុរ មីយ៉ានម៉ា ហ្វីលីពីន និងវៀតណាម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ សព្វថ្ងៃនេះ ប្រទេសទាំងអស់នេះ សុទ្ធតែមាន បានកំពុងជួបប្រទះ នឹងករណីឆ្លងជំងឺកូវីដ១៩ ដូចៗគ្នា មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះ ក៏កំពុងតែ ស្វែងរកមធ្យោបាយដោះស្រាយ និងគាំពារ ការរីករាលដាលរបស់ជំងឺឆ្លងនេះ ដូចៗគ្នា​ ផងដែរ។

តែប្រសិនបើយើង ក្រឡេកទៅមើលប្រទេសទាំង ១១រួមទាំង កម្ពុជាទៀតនោះ យើងប្រាកដជា ឃើញយ៉ាងច្បាស់ថា ប្រទេសឥណ្ឌូណេស៊ី ជាប្រទេសដែល នៅលេខរៀងទី ១១ ដោយសារតែមាន ចំនួនអ្នកឆ្លង​និងស្លាប់ ច្រើនជាងគេបង្អស់ ដែលបន្ទាប់ពី ឥណ្ឌូណេស៉ីនោះ គឺ ហ្វីលីពីន ដែលខណៈពេល ដែលកម្ពុជា ស្ថិតក្នុងលេខរៀងទី៥ ក្នុងការគ្រប់គ្រង ការរីករាលដាលបានល្អ។

គួរបញ្ជាក់ផងដែរថា ប្រទេសឡាវ គឺជាប្រទេស ដែលគ្រប់គ្រង ការឆ្លងនេះបានល្អជាងគេ ដោយក្នុងនោះ គ្មានតួលេខអ្នកស្លាប់សូម្បីតែម្នាក់ឡើយ ស្របពេល អ្នកឆ្លងសរុបត្រឹមតែ ៨៨ នាក់ និងព្យាបាលសះស្បើយ ៤៩ករណី តែប៉ុណ្ណោះ បើគិតមកដល់ ម៉ោង ១៧ និង ០០នាទី ល្ងាច ថ្ងៃទី ២១ មេសា ២០២១

ប្រភព ៖ ក្រសួងព័ត៌មាន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T