ក្រុមហ៊ុន Huawei ធ្លាក់លេខ លែងស្ថិតនៅលំដាប់កំពូលទាំង៥ នៃស្មាតហ្វូនធំៗទៀតហើយ

//s9.kh1.co/f7/f7c85814e9700365a3b4dc209e29aadc8b7ab1b6.jpg
បច្ចេកវិទ្យា

 ២២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចូលរូមសោកស្តាយផង តាមពិតទៅ Huawei ផលិតកាមេរ៉ាស្មាតហ្វូនបានល្អណាស់ រូបថតស្អាតច្បាស់មិនចាញ់កាមេរ៉ា professional

បរទេស៖ ការធ្លាក់លេខនេះ ពិតជារឿងជៀសមិនរួចពិតមែន មិនថាក្រុមហ៊ុន Huawei បានព្យាយាមយ៉ាងណានោះទេ។ ដោយសារស្ថានភាពពិភពលោក និងរឿងរ៉ាវច្បាប់ជាមួយសហរដ្ឋអាមេរិកផងនោះ វាមិនមែនជាការភ្ញាក់ផ្អើលទេដែលអាជីវកម្មទូរសព្ទចល័តរបស់ក្រុមហ៊ុន Huawei ធ្លាក់ទឹកនោះ។ ការធ្លាក់ដំណែងនេះបានបង្ហាញយ៉ាងច្បាស់នៅក្នុងឆ្នាំនេះ ខណៈពេលដែលទីផ្សារស្មាតហ្វូនទាំងមូលមានការកើនឡើង ក្រុមហ៊ុន Huawei ត្រូវបានរមៀលចេញពីលំដាប់កំពូលទាំង៥ ដោយគូប្រជែងមកពីចិនដូចគ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូននៅលើពិភពលោក អាជីវកម្មនៅចិនដែលមានការរីកចម្រើនយ៉ាងខ្លាំងប្រហែល 35% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការកើនឡើងបែបនេះគឺដោយសារតែការជំរុញដ៏ខ្លាំងក្លារបស់ប្រទេសចិនទៅលើបច្ចេកវិទ្យា 5G ដែលស្របគ្នានេះដែរតម្រូវឱ្យមានការកើនឡើងនៃទូរសព្ទ 5G ដូចគ្នា។

ក្នុងចំណោមយីហោចិនល្បីៗ ក្រុមហ៊ុន Huawei បានធ្លាក់ពីចំណាត់ថ្នាក់កំពូលទាំង៥ ជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្រុមហ៊ុន Xiaomi, OPPO, និង Vivo ឥឡូវនេះកាន់កាប់តំណែងកំពូល ហើយបានពង្រីកខ្លួនទៅក្រៅប្រទេសចិនផងដែរ។ 

តារាងចំណាត់ថ្នាក់
តារាងចំណាត់ថ្នាក់

Samsung និង Apple នៅតែឈរនៅលេខមួយនិងលេខពីរដដែល។ ប៉ុន្តែគេនៅតែប្រមើលមើលថា តើវិបត្តិផ្គត់ផ្គង់បន្ទះឈីបដែលកំពុងកើតមាន អាចនឹងជះឥទ្ធិពលដល់តួលេខទាំងនេះ ឬថាតើក្រុមហ៊ុន Huawei អាចងើបមកគ្រប់គ្រងតំណែងឡើងវិញទេនៅត្រីមាសបន្ទាប់ នៅពេលដែលស៊េរី Huawei P50 ចេញលក់៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T