រាជធានីភ្នំពេញ ៖ ព្រោះតែចិត្តក្តៅក្រហាយ ដូចពាក្យចាស់លោកថា ខ្លាមួយមិនអាចមានខ្លា២នោះ ធ្វើឱ្យស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាប្រពន្ធដើម បាននាំកូនប្រុស ២នាក់ទៅរករឿងប្តីខ្លួន ដែលជាមន្ត្រីប៉ូលិសកំពុង នែបនិត្យជាមួយ ប្រពន្ធចុងនោះ បណ្តាលឱ្យផ្ទុះការឈ្លោះគ្នា បែកផ្សែងរវាងប្តីនិងប្រពន្ធ រួមទាំងកូនៗ ធ្វើឱ្យផ្អើលគេឯងពេញ ភូមិកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ មិថុនា ២០១៣ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជម្លោះរវាងប្តីប្រពន្ធ មានស្នេហាត្រីកោណ យ៉ាងក្តៅគគុកខាងលើនេះ ឪពុកនិងកូនបានដកអាវុធខ្លីភ្ជង់ គ្នាទៅវិញទៅមក ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៍ និងធ្វើការឃាត់ខ្លួន ម្តាយនិងកូនប្រុស២នាក់ ដែលអះអាងថា ជាប្រពន្ធដើមភ្លាមៗនោះដែរ ។ ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មន្ត្រីនគរបាលឃ្មួញ ដែលមានប្រពន្ធចុងនៅក្បែរ ស្នាក់ការប៉ុស្តិ៍នោះ ឈ្មោះគួយ សុខា អាយុ៤៦ឆ្នាំ ។ ចំណែកស្ត្រីដែល អះអាងថាជាប្រពន្ធដើមឈ្មោះស្រី ច័ន្ទសុគា អាយុ៤០ឆ្នាំ និងកូនប្រុស២នាក់ ម្នាក់ឈ្មោះគួយ សុខេង ជាកូនប្រុសបង អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះគួយ សុខុន អាយុ១៥ឆ្នាំ ជាកូនប្អូន ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]