បានទាំងសម្រស់ និងសមត្ថភាព Miss Universe រ៉េត សារីតា និយាយភាសាបរទេស យ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

//s9.kh1.co/25/25b189c22f640e8f4abc27b3d59583013a1eedac.jpg
តារា & កម្សាន្ដ

 ២២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាមែន! បានទាំងសម្រស់ និង សមត្ថភាព Miss Universe រ៉េត សារីតា និយាយភាសាបរទេសយ៉ាងស្ទាត់ជំនាញ

កម្សាន្ត៖ ពិតណាស់ ដូចពុកម៉ែបងប្អូន និង អ្នកគាំទ្រ ជ្រាបរួចមកហើយថា កញ្ញា រ៉េត សារីតា​ គឺជាបេក្ខភាពបវរកញ្ញាតំណាងឱ្យកម្ពុជា ប្រកួតប្រជែងនៅកម្មវិធី Miss Universe ២០២១ ដែលធ្វើឡើងនៅលើទឹកដីនៃសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសង្កេតរបស់មហាជន ឃើញថា បវរកញ្ញារូបនេះ ពិតជាមានរូបសម្រស់ស្រស់ស្អាត ហើយថែមទាំងមានសមត្ថភាពខាងចំណេះដឹង ដែលធ្វើឱ្យអ្នកគាំទ្រ កញ្ញា រ៉េត សារីតា ផ្តល់ការកោតសរសើរ និង ទំនុកចិត្ត និង​ក្តីសង្ឃឹមចំពោះនាង។

តាមរយៈវីដេអូ Up Close របស់ Miss Universe បានបញ្ចេញវីដេអូមួយ ដែលបានបង្ហាញបវរកញ្ញាតំណាងកម្ពុជា រ៉េត សារីតា និយាយណែនាំខ្លួន និង ប្រទេសកំណើតរបស់ខ្លួន ។ ក្នុងនោះដែរ បវរកញ្ញារូបនេះ បានបង្ហើរសំនៀងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងគួរជាទីស្ងប់ស្ងែង​ និងដូចសំនៀងជនជាតិដើមតែម្តងហើយ ទោះបីជាភាសានេះ មិនមែនជាភាសាកំណើតរបស់នាងក្តី។

គួរបញ្ជាក់ផងដែរថា អ្វីដែលគេសង្កេតឃើញស្ងប់ស្ងែង និង សរសើរមិនដាច់ពីមាត់ចំពោះនាងនោះគឺ បវរកញ្ញារូបនេះមិនត្រឹមតែមានសម្រស់ដ៏ស្អាតផូរផង់បែបធម្មជាតិប៉ុណ្ណោះទេ តែកញ្ញាថែមទាំងមានសមត្ថភាពនិង ទេពកោសល្យនិយាយភាសាបរទេសបាន ៣ភាសា រួមមានដូចជា ភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាបារាំងទៀតផង៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង​វីដេអូខាងក្រោម៖

   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
   បវរកញ្ញា រ៉េត សារីតា 
វីដេអូ កញ្ញា រ៉េត សារីតា និយាយភាសាអង់គ្លេស
រ៉េត សារីតា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T