យោងតាមគេហទំព័រ Dailymail បានអោយដឹងថា ទារកទើបនឹងកើតម្នាក់ ត្រូវបានជួយសង្គ្រោះ យកចេញពី បំពង់លូ បន្ទាប់ពីទារកនោះ ត្រូវបានម្តាយបង្កើត បោះចោលនៅក្នុងបំពង់លូនោះ ជាង ៤០ម៉ោង។

ក្មេងប្រុសទើបនឹងបាន ២ ថ្ងៃ នៅមានទងផ្សិតនៅឡើយ ត្រូវបាន ជួយសង្គ្រោះ ពីក្នុងបំពង់លូ  ដែលស្ថិតនៅក្នុងប្លុកផ្ទះ ក្បែរតំបន់ Alicante ប្រទេសអេស្បាញ។ ហេតុការណ៏នេះ ត្រូវបានអ្នករស់នៅក្បែរនោះ លឺសម្លេងយំ ហាក់ដូចជាសម្លេងឆ្មាកំពុងយំ ។ ក្រោយមកអ្នករស់នៅក្បែរនោះ បានទូរសព្ទ័ប្រាប់ប៉ូលីស ដោយបញ្ជាក់ថា មានសត្វជាប់នៅក្នុងបំពង់លូ ។

ទារកគួរអោយអាណិតនោះ មានទំងន់ ២គីឡូ ត្រូវបាន ខ្ចប់ នៅក្នុងថង់ផ្លាស្ទិកដែលមានរន្ធ ដែលធ្វើអោយទារកនៅដក់ដង្ហើមបាន។ ក្រោយពេលជួយសង្គ្រោះ ទារកនោះ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ ដោយសារ បាក់ដៃធ្ងន់ធ្ងរ ប៉ុន្តែទារកនោះ មិនគ្រោះថ្នាក់ដល់ជីវិតនោះទេ។

ចំណែក ស្ត្រីជាម្តាយ អាយុ ២៦ឆ្នាំ បានទៅមន្ទីពេទ្យ កាលពីថ្ងៃសុក្រ និង បាននិយាយប្រាប់ប៉ូលីសថា នាងគ្មានលទ្ធិភាពរំលូតកូន។ យ៉ាងណាមិញ ក្រោយកើតហេតុការណ៏នេះ ស្ត្រីជាម្តាយ ត្រូវបានប៉ូលីសចាប់ខ្លួន ដោយចោទពីបទ ព្យាយាមសម្លាប់កូនទើបនឹងកើត។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?











ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]