តេស្តកូវីដលើកទី១​ របស់កម្មកររោងចក្រ ទាំង១០៥នាក់ ពាក់ព័ន្ធនឹងអ្នកឆ្លង ក្នុងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ច្បាស់ថា...

//s9.kh1.co/42/42ede4cfc6e5491bba3d27f364f47974c248e15f.jpg
សង្គម

 ២២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លទ្ធផលតេស្តកូវីដលើកទី១ អ្នកពាក់ព័ន្ធទាំង ១០៥នាក់ ក្នុងរោងចក្រមួយ ក្នុងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកទាំងនោះ គឺអវិជ្ជមាន

ខេត្តកំពង់ឆ្នាំង ​៖ កម្មករ កម្មការិនី របស់រោងចក្រ ហីរ៉ាយហ្សិន អៅដរ (ខេមបូឌា) ទាំង ១០៥នាក់ ដែលស្ថិតក្នុង ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានប៉ពាល់នឹង កម្មការ វិជ្ជមានកូវីដ១៩ ចំនួន២នាក់ ម្នាក់ឈ្មោះ ហង់ ស៊ីម ជាម្តាយ អាយុ ៤២ឆ្នាំ និងកូនប្រុសឈ្មោះ រៀម សារ៉ាក់ អាយុ១៨ឆ្នាំ ខណៈនោះ កម្មករទាំង ១០៥នាក់ ត្រូវបាន ក្រុមគ្រូពេទ្យ ចុះទៅយកសំណាក ដើម្បីពិនិត្យរកមេរោគកូវីដ កាលពីថ្ងៃទី ១៩ មេសា ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់ថ្ងៃទី ២១ មេសា ថ្មីៗនេះ លទ្ធផលតេស្តបានបញ្ជាក់យ៉ាងច្បាស់ថា កម្មករ កម្មការិនីទាំង ១០៥នាក់នេះ គឺអវិជ្ជមាន នេះបើយោង តាមការបញ្ជាក់របស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានប្រាប់ឲ្យដឹងថា ៖

មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូនឯកឧត្តមមេត្តាជូនជ្រាបៈ ឯកឧត្តម ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅល្ងាចម៉ោងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថាៈកម្មករ កម្មការិនីរោងចក្រ ១០៥នាក់ ដែលពាក់ព័ន្ធអ្នកកើតកូវីដ១៩ ជាមួយឈ្មោះ ហង់ ស៉ីម( ម្តាយ) និងឈ្មោះ រៀម សារ៉ាក់ត្រូវជាកូន នៅរោងចក្រ (ហីរ៉ាយហ្សិន ខេមបូឌា)ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច បានយកសំណាកទៅធ្វើតេស្តនៅព្រឹកថ្ងៃទី១៩ ខែ០៤ ឆ្នាំ២០២១ លទ្ធផលលើកទី១អវិជ្ជមានទាំងអស់ តែនៅបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។ អាស្រ័យដូចបានគោរពជូនខាងលើសូមឯកឧត្តមមេត្តាជូនជ្រាបជារបាយការណ៍៕

  ឯកឧត្តម ខៀវ កញ្ញារិទ្ធ

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T