ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់ធ្វើដំណើរព្រមទាំងជនជាតិខ្មែរជាអ្នកនាំផ្លូវ មកពីខេត្តព្រះសីហនុ ដើម្បីធ្វើចត្តាឡីស័ក​ និងចាត់ការតាមច្បាប់

//s9.kh1.co/9b/9b36866fe1f609f0cd9f6bb763019a7502221baf.jpg
សង្គម

 ២២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តកែប ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់ធ្វើដំណើរមកពីខេត្តព្រះសីហនុ ដើម្បីធ្វើចត្តាឡីស័កនិងរងចាំសំណាកវត្ថុវិភាគ

ខេត្តកែប៖​ យោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកែប បានឱ្យដឹងថា​ រដ្ឋបាលបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ០៧នាក់​ (ស្រី ០៥នាក់) ដើម្បីធ្វើចត្តាឡីស័ក និងរងចាំសំណាកវត្ថុវិភាគ រីឯជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់បន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាល្ងាចថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ ចូល ក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពត កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៧ នាក់ (ស្រី៥នាក់) ដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ និង ជនជាតិខ្មែរម្នាក់ ជាអ្នកនាំផ្លូវ តាមម៉ូតូពីខេត្តកំពតឆ្ពោះទៅខេត្តកែប តាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។

ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន

បន្ទាប់ពីឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរងចាំយកសំណាកវត្ថុវិភាគ រីឯជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។

ដោយឡែក ឯកឧត្តមអភិបាលខេត្តកែប​ បានបន្តក្រេីនរំលឹក​ និងណែនាំបន្ថែម​ដល់កងកម្លាំងសមត្ថកិច្ចបន្តការរឹតបន្តឹងឲ្យបានតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការ​ពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់​ សូមកុំធ្វើការចល័តចេញ​ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេសកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕

ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន និង សមត្ថកិច្ច
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន និង សមត្ថកិច្ច
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន និងជនជាតិខ្មែរ ជាអ្នកនាំផ្លូវ
ជនជាតិវៀតណាម ដែលត្រូវឃាត់ខ្លួន និងជនជាតិខ្មែរ ជាអ្នកនាំផ្លូវ
ជនជាតិខ្មែរ ជាអ្នកនាំផ្លូវ
ជនជាតិខ្មែរ ជាអ្នកនាំផ្លូវ
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T