កាលពីពេលថ្មីៗនេះ ប៉ូលីសបានធ្វើការសើុបអង្កេត ទៅករណីក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ ដែលបានស្លាប់ បន្ទាប់ពីអេក្រង់នៅក្នុងភោជនីយដ្ឋានមួយកន្លែង ធ្លាក់ពីលើ នៅក្នុងតំបន់ Huangpu កណ្ដាលក្រុងសៀងហៃ ប្រទេសចិន ។

យោងតាមសារព័ត៌មានរបស់សៀងហៃ បានបញ្ជាក់ឲ្យដឹងថា សាក្សីដែលនៅកន្លែងកើតហេតុនោះ បាននិយាយប្រាប់ថា ក្មេងប្រុសនេះបានទៅប៉ះអេក្រង់ ដែលបង្ហាញពីការចែកទីតាំងនៃ បន្ទប់ញ៉ាំអាហារនៅក្នុងភោជនីយ៍ដ្ឋាននេះ មុននឹងអេក្រង់ធ្លាក់ចំនោះ។ បន្ទាប់ពីមានហេតុការណ៍នេះ ក្មេងប្រុសនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ តែតាមរបាយការណ៍បាន បញ្ជាក់ថា ចង្វាក់បេះដូងរបស់ក្មេងប្រុស លែងដើរទៅហើយនៅពេល ដែលទៅដល់មន្ទីរពេទ្យនោះ។ នៅក្នុងបានបញ្ជាក់ទៀតថា ភោជនីយ៍ដ្ឋាននោះមានឈ្មោះថា Kervan មានទីតាំងនៅលើផ្លូវ Jiujiang ដែលនៅក្នុងនោះ ឪពុកម្ដាយក្មេងប្រុសនេះ គឺជាជនជាតិ អង់គ្លេស និងទួគី។

តើប្រិយមិត្ដយល់យ៉ាង ចំពោះហេតុការណ៍ខាងលើនេះ?



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]