បន្ទាប់ពីក្រុមគ្រូពេទ្យជួរមុខ ក្រុមអ្នកក្លាហានទាំងនេះ បានលះបង់ និងជួយសម្រួល ដល់ប្រជាពលរដ្ឋកម្ពុជា ដែលត្រូវរងការបិទខ្ទប់ក្នុងរយៈពេល២សប្ដាហ៍នេះ!

//s9.kh1.co/94/94cea6fe31af1ec2aff0f0fabfd514e4d7a8b4d9.jpg
សង្គម

 ២២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ខណៈដែលជំងឺរាតត្បាតកូវីដ១៩ បានកំពុងវាយលុកយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានរងការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេចបិទខ្ទប់នូវ រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ រយៈពេល២សប្ដាហ៍ នាពេលថ្មីៗនេះផងដែរ។

ភ្នំពេញ៖ ខណៈដែលជំងឺរាតត្បាតកូវីដ១៩ បានកំពុងវាយលុកយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ដែលបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ បានរងការឆ្លងនូវជំងឺដ៏កាចសាហាវមួយនេះ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្រេចបិទខ្ទប់នូវ រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ រយៈពេល២សប្ដាហ៍ នាពេលថ្មីៗនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើងាកមកចាប់អារម្មណ៍ ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងតែបំពេញការងារយ៉ាងសកម្ម នៅក្នុងមហាបេសកម្មប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានគេប្រសិទ្ធនាមឲ្យថា ជាវីរបុរស វីរនារី ដែលបានប្តូរផ្តាច់ លះបង់អាយុជីវិតរបស់ខ្លួន ក្នុងការជួយសង្រ្គោះជីវិតរបស់ប្រជាជនដទៃដែលមានផ្ទុកនូវជំងឺកូរីដ១៩។  

ក្រុមគ្រូពេទ្យ
ក្រុមគ្រូពេទ្យ

យ៉ាងណាមិញ ក្រៅពីក្រុមគ្រូពេទ្យជួរមុខ ដែលបានហ៊ានលះបង់អាយុជីវិតខ្លួន ប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ក៏នៅមានវីរបុរស និងវីរនារីជាច្រើនទៀត ដូចជាបងៗក្រុមសមត្ថកិច្ច ដែលបានជួយក្នុងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ក្នុងការធ្វើដំណើររបស់ប្រជាជនខ្មែរ ចូលមកកាន់ភូមិសាស្រ្តបិទខ្ទប់ រីឯចំណែកបងៗអ្នកប្រមូលសម្រាម ក៏នៅតែបំពេញកិច្ចការងារ សម្អាតនិងរក្សាអនាម័យយ៉ាងខ្ជប់ខ្ចួនផងដែរ។ 

ក្រុមសមត្ថកិច្ច
ក្រុមសមត្ថកិច្ច

ហើយជាពិសេសនោះ អ្នកដែលបានជួយសម្រួល និងផ្ដល់ភាពងាយស្រួល ក្នុងការបញ្ជាទិញទំនិញ អាហារ បញ្ញើរ គ្រឿងទេស ភេសជ្ជៈ និងទំនិញចាំបាច់ផ្សេងៗ ជូនដល់ប្រជាពលរដ្ឋខ្មែរ នៅកំឡុងនៃការបិទខ្ទប់នេះ គឺបងៗក្រុមអ្នកដឹកជញ្ជូន ដោយពួកគាត់ត្រូវស្វះស្វែងក្នុងការដឹកទំនិញច្រើនលើសពីសព្វមួយដង ទៅកាន់អតិថិជនរបស់ខ្លួន ទោះបីជាត្រូវលំបាក នឿយហត់ និងត្រូវប្រឈមមុខជាមួយនឹងហានិភ័យយ៉ាងណា ក៏ក្រុមការងារដឹកជញ្ជូនខ្មែរយើង នៅតែខិតខំប្រឹងប្រែងបន្តរធ្វើការដឹកជញ្ជូន ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ជូនអតិថិជនដដែល។

ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន

ដោយក្នុងនោះដែរ មានដូចជាក្រុមហ៊ុន L192 , Joonaak, BLOC, MuuveGlobesoវិរៈប៊ុនថាំ និង Nham24 ដែលសុទ្ធសឹងតែជាក្រុមហ៊ុនដឹកជញ្ជូនរបស់កូនខ្មែរ បានកំពុងតែបំពេញភារៈកិច្ចការងារខ្លួនយ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើសេវ៉ាកម្មដឹកជញ្ជូនរបស់ខ្លួនទៅកាន់អតិថិជន។

ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន
ក្រុមអ្នកដឹកជញ្ជូន

ឆ្លៀតក្នុងឪកាសនេះដែរ ពួកយើងតំណាងឲ្យប្រជាជនកម្ពុជាទាំងអស់ សូមអរគុណដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួយលើកទឹកចិត្ត និងជួយជម្រុញដល់បងៗក្រុមសមត្ថកិច្ច ក្នុងការសម្រួលដល់ក្រុមអ្នកដឹកជញ្ជូន ដើម្បីឲ្យប្រជាពលរដ្ឋដែលនៅតែផ្ទះ ក៏អាចទទួលបាននូវទំនិញផ្សេងៗដែលខ្លួនត្រូវការផងដែរ។ 

ជាមួយគ្នានេះដែរ ក៏សូមសម្ដែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំគិតគូ ដល់សុវត្ថិភាពប្រជាជន និងប្រទេសជាតិ ដោយសារជំងឺរាតត្បាតកូវីដ១៩នេះ បានកំពុងធ្វើការគម្រាមកំហែងយ៉ាងខ្លាំងដល់ សុខភាពប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ដូច្នេះក៏សំណូមពរឲ្យប្រជាពលរដ្ឋនៅទូរទាំងប្រទេស មេត្តាចូលរួមប្រុងប្រយ័ត្ន និងការពារខ្លួន ឲ្យបានល្អ ជៀសផុត ពីជំងឺកូវីដ១៩ ដ៏កាចសាហាវមួយនេះ ជាពិសេស សូមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា ជឿថាខ្មែរអាចធ្វើបាន៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T