មានប្រជាជនជាច្រើន បានរាយការណ៍មកថា តម្លៃរបាំងមុខការពារផ្សែងចេះតែកើនឡើងៗ វាបានធ្វើឲ្យប្រជាជនជួបនឹងវិបត្តិ ហិរញ្ញវត្ថុផង និងវិប្បត្តិផ្សែងពុលផង។

យោងតាមប្រភពព័ត៌មានរបស់សិង្ហបុរី បានឲ្យដឹងថា មានហាងមួយយីហោ 3star នៅក្នុងក្រុង Serangoon បានដាក់លក់របាំងមុខការពារផ្សេង ក្នុងតម្លៃ ១០ដុល្លារសិង្ហបុរីក្នុង១ម៉ាស ដែលស្មើរនឹង ៧.៨ដុល្លារ អាមេរិកទៅហើយ។ មានអតិថិជនម្នាក់បានប្រាប់ថា នៅពេលដែលគាត់ចូលទៅក្នុងហាងនោះ គាត់បានឃើញរបាំងមុខនោះ តែមាននារីម្នាក់បានសួរ ទៅកាន់អ្នកលក់មុនគាត់ថា វាមានតម្លៃប៉ុន្មាន? ហើយអ្នកលក់បានប្រាប់ថា ម៉ាសមួយតម្លៃ ១០ដុល្លារសិង្ហបុរី។

ទោះជាយ៉ាងណាគាត់នៅតែបង្ខំចិត្ត ទិញវាមកប្រើប្រាស់ដ៏ដែរ ព្រោះវាជាតម្រូវការចាំបាច់ តែគាត់បាននិយាយថា ហាងមួយនេះ គាត់នឹងមិនឈានជើងចូលជារៀងរហូត ហើយគាត់នឹងផ្សព្វផ្សាយដំណឹងនេះ ទៅកាត់មិត្តភក្កិបងប្អូនគាត់ឲ្យបានដឹងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ទង្វើបែបនេះ? 



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]