កាលពីពេលថ្មីៗនេះ បុរសម្នាក់ បានស្លាប់បន្ទាប់ពីព្យាយាម បំបែកឯតទគ្គៈកម្មពិភពលោក នៅក្រុង Darjeeling នៅលើទន្លេ Teesta នៃដ្ឋWest Bengal ប្រទេសឥណ្ឌា។

យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា បុរសម្នាក់នេះមានឈ្មោះថា Sailendra Nath Roy អាយុ ៤៩ឆ្នាំ និងមានមុខងារជាប៉ូលីសផងដែរ ដែលបានរងគ្រោះថ្នាក់ និងស្លាប់ ខណៈពេលដែលប៉ុនប៉ង ព្យាយាមបំបែកឯតទគ្គៈកម្ម Guinness ។ ជុំវិញរឿងរ៉ាវទាំងនេះ បានឲ្យដឹងថា លោក Roy បានព្យាយាមធ្វើដំណើរឆ្លងកាត់ ទន្លេ Teesta ដោយយកសក់ក្បាល ទៅចងនឹងខ្សែពួរ ដែលមានរយៈកម្ពស់ពីផ្ទៃទឹកគឺ ៦០០ ហ្វីត ឬ ១៨២ម៉ែត្រ។ នៅក្នុងពេលនោះ មានមនុស្សរាប់រយនាក់ បាននាំគ្នាឈរមើល ខណៈពេលដែលបុរសនេះ កំពុងតែព្យាយាមល្បិចយ៉ាងណា ដើម្បីបំបែកឯតទគ្គៈកម្មនោះ។ អ្វីៗគ្រប់យ៉ាងដំណើរការយ៉ាងល្អ តែត្រូវបានអាក់ខាន បន្ទាប់ពីទៅដល់បានពាក់កណ្ដាលទន្លេ ដែលបុរសនោះ ស្រាប់តែឈប់ លែងទៅមុខទៀត។

យ៉ាងណាមិញ អ្នកជួយសង្គ្រោះបន្ទាន់បានចំណាយពេលជិត ២០នាទី ដើម្បីជួយបុរសនេះបាន និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅជិតនោះ មានចំងាយប្រហែលជា ៣២០គីឡូម៉ែត្រ តែត្រូវបានគ្រូពេទ្យប្រកាសថា ស្លាប់ ដោយសារតែជំងឺបេះដូង។ 

តើប្រិយមិត្ដយល់យ៉ាងណា? សូមទស្សនាវីដេអូទាំងអស់គ្នា៖



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]