ពេលនេះ លោកអ្នកលែង មានការព្រួយបារម្មណ៍ ពីបញ្ហាក្លិនខ្លួន ទៀតហើយ ហើយក៏មិនចាំ បាច់ចំណាយ ថវិការ ច្រើនក្នុងការជាវ ផលិតផល ធ្វើអោយក្រអូប ដូចជាទឹក អប់ ឬ រ៉ូលអន ជាដើម ព្រោះថា អ្នកវិទ្យាសាស្រ្ត បានធ្វើការ ស្រាវជ្រាវ និង បង្កើតនូវ ស្ករគ្រាប់ថ្មីមួយប្រភេទ ដែលអាច ធ្វើអោយ ខ្លួនរបស់លោកអ្នកមាន ភាព ក្រអូបប្រហើរ ទៅតាមរសជាតិ ដែលលោកអ្នក ចង់បាន។

នេះបើយោងតាម គេហទំព័រ Deo Perfume Candy  ដែលបាន ដាក់លក់ផលិតផល ស្ករគ្រាប់ថ្មី នៅលើ វេបសាយ Amazon សហរដ្ឋអាមេរិក បានអោយដឹងថា ពួកអ្នកវិទ្យាសាស្រ្ត បានបង្កើតនូវ ស្ករគ្រាប់ថ្មី ដែលបន្ទាប់ពី ញ៉ាំហើយ វាអាចធ្វើអោយ ក្លិនក្រអូប ចេញពីខាងក្នុងខ្លួន តែម្ដង ដោយយើងមិនចាំបាច់ ប្រើប្រាស់នូវ ទឹកអប់ ឬ រ៉ូលអន អ្វីទៀតនោះឡើយ។

ហេតុផលដែលនាំ ដល់ការបង្កើតស្ករគ្រាប់នេះ គឺដោយពួកគេ យល់ថា នៅពេល ដែលមនុស្សយើង បរិភោគ ខ្ទឹម ឬ ម្ទេស ក្លិនខ្លួន និងមាត់របស់ យើងរមែងតែ មានក្លិន យ៉ាងនោះដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះផលិតផលស្ករគ្រាប់ថ្មីមួយប្រភេទនេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]