ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ មានវិជ្ជមានកូវីដ១៩ និងរកឃើញអ្នកពាក់ព័ន្ធជិត៦០នាក់នៅស្រុកពារាំង ខេត្តព្រៃវែង

//s9.kh1.co/ab/abe256725ace17c35bed800736b5283be512fceb.jpg
សង្គម

 ២១-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្រ្តីជាកម្មការិនីម្នាក់នៅរោងចក្រ មានវិជ្ជមានកូវីដ១៩ និងរកឃើញអ្នកពាក់ព័ន្ធជិត៦០នាក់នៅស្រុកពារាំង ខេត្តព្រៃវែង

ខេត្តព្រៃវែង៖ ស្ត្រីម្នាក់ជាកម្មការិនីរោងចក្រ ស្តារឡៃថ៍ អឺតែរឹល មេនូហ្វេកឆឺរីង ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NGស្ថិតនៅឃុំវិហារសួគ៍ ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ត្រូវបានមន្ត្រីសុខាភិបាល ធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ និងត្រូវបានអាជ្ញាធរស្រុកពារាំង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងយកសំណាកអ្នកដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលជិត ៦០នាក់ ទៅធ្វើតេស្តរកវីរុសកូវីដ១៩។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការឱ្យដឹងពីលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឱ្យដឹងថា៖ មានកម្មការិនីម្នាក់ដែលបម្រើការងារនៅរោងចក្រ 7NG ឈ្មោះ ឌឿន ចន្ធា អាយុ២៣ឆ្នាំ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានឆ្លងកូវីដ-១៩ ហើយអ្នកដែលពាក់ព័ន្ធជាមួយកម្មការិនីរូបនេះ តាមព័ត៌មានបឋម គឺមានចំនួនជិត៦០នាក់ ដែលរួមដំណើរក្នុងរថយន្តជាមួយគ្នានឹងក្រុមគ្រួសារ ៩នាក់ទៀត ត្រូវបានអាជ្ញាធរយកទៅធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។

ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
រោងចក្រដែលស្រ្តីខាងលើធ្វើការ
រោងចក្រដែលស្រ្តីខាងលើធ្វើការ

លោកហ៊ី ធួក បានឱ្យដឹងទៀតថា៖ កម្មការិនីដែលមានវិជ្ជមានកូវីដ១៩នេះ បានចូលធ្វើការនៅរោងចក្រ 7NG កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ហើយកាលពីថ្ងៃទី៣១ ខែមីនា គាត់បានទៅភ្នំពេញ ដើម្បីពិនិត្យឈាម នៅមន្ទីរពេទ្យមេត្រីទី២ ដើម្បីចូលធ្វើការនៅរោងចក្រ 7NG ដោយរោងចក្រគេតម្រូវឱ្យពិនិត្យឈាមដើម្បីចូលធ្វើការងារ

លោកបន្តទៀតថា៖ 

នៅពេលដែលធ្វើតេស្តឈាមរួចហើយកម្មការីនីរូបនេះ បានចូលធ្វើការនៅថ្ងៃទី១ ខែមេសា នៅរោងចក្រទី៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG លុះដល់ថ្ងៃទី១៣ ខែមេសា រោងចក្រក៏បានឈប់សម្រាកចូលឆ្នាំ ហើយកម្មករការនីដែលឆ្លងកូវីដនេះ ក៏បានសម្រាកនៅផ្ទះចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ទើបចូលធ្វើការវិញ ខណៈដល់រោងចក្រគាត់បានជិះរថយន្តជាមួយកម្មករកម្មការិនីអ្នកភូមិ ឃុំ ជាមួយគ្នាជាច្រើននាក់។ ខណៈមកដល់រោងចក្រដែលកម្មការិនីរូបនេះបម្រើការងារក៏មានអាការៈក្តៅខ្លួនខ្លាំង ខាងរោងចក្រក៏បានបញ្ជូនគាត់ត្រឡប់មកផ្ទះវិញ លុះមកដល់ព្រំប្រទល់ខេត្តកណ្ដាល និងខេត្តព្រៃវែង ក៏មានក្រុមត្រួតពិនិត្យដាក់បារ៉ាស់ ដើម្បីទប់ស្កាត់ការចរាចរមនុស្សពីខេត្តមួយ ទៅខេត្តមួយ ហើយត្រូវបានក្រុមគ្រូពេទ្យវាស់កំដៅ ឃើញកំដៅរបស់គាត់ជាង ៣៨អង្សាសេ ដោយសារកំដៅរបស់កម្មការិនីរូបនេះ មិនចុះក៏បានហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកទៅចត្តាឡីស័កនៅសាលារៀនមួយក្នុងស្រុកពារាំង ដើម្បីយកសំណាកគាត់ធ្វើតេស្តរកមេរោគកូវីដ-១៩ ក៏រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២១មេសានេះ តែម្ដង និងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង។

លោក​ ហ៊ី ធួក បានបញ្ជាក់បន្ថែមថា៖​ ចំពោះភូមិដែលគាត់រស់នៅអាជ្ញាធរបានចុះអប់រំណែនាំប្រជាពលរដ្ឋ ឱ្យនៅក្នុងផ្ទះគឺមិនឱ្យចេញក្រៅភូមិទេ។ ចំណែកឯរថយន្តរកស៊ីដឹកទំនិញផ្សេងៗ គឺអនុញ្ញាតឱ្យធម្មតា។ ប៉ុន្តែអាជ្ញាធរស្រុកបានត្រៀមមន្ត្រីសុខាភិបាលកងកម្លាំងដែលពាក់ព័ន្ធទាំងអស់ ដើម្បីរួចរួមគ្នាទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានមន្ត្រីសុខាភិបាលប្រចាំការនៅក្នុងភូមិនេះ តាមដានសុខភាពរបស់ពលរដ្ឋដែលបានធ្វើចត្តាឡីស័ក ហើយបើមានករណីវិជ្ជមានណាមួយនឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗតែម្ដង។

ហើយលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានប៉ះពាល់ជាមួយកម្មការិនីដែលឆ្លងកូវីដ-១៩ នេះត្រូវប្រញាប់រួសរាន់ទៅធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យឱ្យបានត្រឹមត្រូវ និងសូមប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការការពារ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នូវវិធានការ «៣កុំ និង៣ការពារ» និងបើមិនចាំបាច់កុំចេញក្រៅផ្ទះ៕

ប្រភព៖ Fresh News

ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
ស្ត្រីជាកម្មការិនីរោងចក្រ វិជ្ជមានកូវីដ១៩
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
ស្ត្រីជាកម្មការិនីវិជ្ជមានកូវីដ១៩ ឡើងរថយន្តពេទ្យ
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
កម្លាំងសមត្ថកិច្ច
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T