ខេត្តក្រចេះ ៖ នគរបាលស្រុកឆ្លូង បានចាប់ខ្លួនជនវ័យចំណាស់ ជាឪពុកចុងម្នាក់ពីបទរំលោភសេពសន្ថវៈកូន ស្រីក្នុងវ័យអនីតិជន ក្រោយពីបុរសជាឪពុកចុងអគតិ រូបនេះ បានធ្វើសកម្មភាពចាប់ រំលោភកូនស្រី អាយុុ១៣ឆ្នាំ ជាច្រើនលើក និងបានសម្រេច២លើក ។ ជនសង្ស័យជាឪពុកចុងរូបនេះ ឈ្មោះ ឃុន សារិន អាយុ៦២ឆ្នាំ មានទីនៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ។

មន្ត្រីនគរបាលឱ្យដឹងថា ជនឈ្មោះ ឃុន សារិន បានត្រូវនគរបាលចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២១ មិថុនា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ ក្មេងស្រីរងគ្រោះក្រោយពីជននេះបានចាប់ រំលោភនាងជាលើកចុងក្រោយ នៅយប់ថ្ងៃទី១៩ មិថុនា ។ លោកវរសេនីយ៍ត្រី ហុង សុខលី អធិការនគរបាលស្រុកឆ្លូងឱ្យដឹងថា  ក្មេងស្រីរងគ្រោះបានទទួលរង ការគំរាមកំហែងសម្លាប់ ពីសំណាក់ជនសង្ស័យជាឪពុកចុង នៅពេលដែលជននេះធ្វើសកម្មភាព ចាប់រំលោភនាងម្តងៗ។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា បុរសជាឪពុកចុងរូបនេះ បានចាប់រំលោភនាងចំនួន ៨ដងនៅលើផ្ទះ តែ៦ដងមិនបានសម្រេចទេ ព្រោះខ្លាចម្តាយនាងមកទាន់ ។ នាងបានទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ៗ ពីសំណាក់ឪពុកចុងរូបនេះ ដោយគំរាមសម្លាប់នាងប្រសិនយក រឿងនេះទៅប្រាប់ម្តាយ ។នារីរងគ្រោះមានបងប្អូន២នាក់ ក្នុងនោះប្រុសម្នាក់ ហើយជនសង្ស័យជាឪពុកចុងបានមកយកម្តាយ នាងបានកូនប្រុសបីនាក់ផ្សេងទៀត ។

លោកអធិការបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឃុន សារិន ត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋានស្រុកដើម្បីសាកសួរតាមនីតិិវិធី ហើយជននេះក៏បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពចាប់រំលោភ ក្មេងស្រីរងគ្រោះជាកូនស្រីដើមប្រាកដមែន ។ ជននេះត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឆ្លូង កសាងសំណុំរឿងចាត់បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តកាលពីរសៀលថ្ងៃទី២១ មិថុនា ដើម្បីចាត់វិធានការបន្ត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]