ក្រោយជាប់ឈ្មោះជា ព្រះម៉ែចត្តាឡីស័ក Taew បង្ហើបរបៀបការពារពីកូវីដ១៩

//s9.kh1.co/3f/3f9656599604d1cdd351d1dfc96555388e3f31e1.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីធ្វើតេស្តមិនបានជំងឺកូវីដ រួចមក Taew បានប្រាប់ពីវិធីការពារខ្លួនពីជំងឺកូវីដ១៩ ដល់គ្រប់គ្នាគួរអនុវត្ត

ថៃ៖ Taew  គឺជាតារាសិល្បៈថៃដែលស្ថិតនៅក្នុងចំណោមតារាជាច្រើនទៀតដែលបានទៅធ្វើតេស្តរកជំងឺកូវីដ១៩  ប៉ុន្តែនាងជាមនុស្សមានសំណាងបំផុតព្រោះ  លទ្ធផលធ្វើតេស្តលើកចុងក្រោយ របស់នាងគឺអវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taew
Taew

ក្នុងរយៈពេលថ្មីៗកន្លងមកនេះ Taew នាងក៏បានចែករំលែកនូវចំនេះដឹងនិងវិធីមួយចំនួនដល់មហាជនដើម្បីការពារនិងថែរក្សាខ្លួនក្នុងកំលុងពេលមានជំងឺកូវីដរាតត្បាតទូទាំងពិភពលោកនេះ។

វិធីទាំងនោះរួមមាន៖

១. ព្យាយាមកុំប៉ះមុខរបស់អ្នកដោយប្រើដៃ  ​ព្រោះដៃរបស់អ្នកគឺអាចចាប់របស់ប្រើប្រាស់ និងរបស់ផ្សេងៗទៀត ដែលអាចមានមេរោគជាប់ដៃរបស់អ្នក ដែលវាអាចជាភ្នាក់ងារចម្លងរោគដល់ផ្លូវដង្ហើមរបស់យើង ដូច្នេះត្រូវលាងដៃឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន។

២.រឿងសំខាន់មួយទៀតគឺមិនត្រឹមតែពាក់ម៉ាសនោះទេ តែត្រូវអនាម័យចំពោះម៉ាស់របស់អ្នកជានិច្ច ម៉ាសគឺសម្រាប់ការពារពីជំងឺ តែបើម៉ាសមិនស្អាត មានជាប់ជាមួយជំងឺផ្សេងៗ នោះអ្នកនិងឆ្លងរោគទាំងនោះ។

Taew
Taew

៣.ត្រូវតែបាញ់អាល់កុល រាល់ពេលចេញក្រៅ និងពេលចាប់កាន់របស់ផ្សេងៗរួច ព្រោះវាអាចសំលាប់មេរោគបានយ៉ាងល្អ។

៤.ព្យាយាមរក្សាគម្លាតរបស់អ្នកពីអ្នកដ៏ទៃ ដោយមិនចាំបាច់គេប្រាប់ អ្នកត្រូវតែគិតថា គ្រប់គ្នាអាចនឹងមានផ្ទុកនូវជំងឺកូវីដ នេះមិនមែនរើសអើងទេ តែជាការការពារខ្លួនអ្នក និងអ្នកដទៃផងដែរ។

៥. ថែរក្សាប្រព័ន្ធភាពសុំាផ្ទាល់ខ្លួនពីខាងក្នុង និងថែរក្សាសុខភាពដោយការធ្វើលំហាត់ប្រាណ និងការជ្រើសរើសអាហារ ដែលជួយជំរុញឱ្យ យើងមានព្រព័ន្ធភាពសុំាល្អ ព្រមទាំងសម្រាកឱ្យបានគ្រប់គ្រាន់ជានិច្ច។

នេះជាវិធីដ៏ល្អៗដែល Teaw បានប្រាប់ ហើយអ្នកទាំងអស់គ្នាគួរតែអនុវត្តឱ្យបានគ្រប់ៗគ្នាក្នុងសម័យកូវីដ១៩នេះ៕

Taew
Taew
Taew
Taew
Taew
Taew
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T