យល់យ៉ាងណាដែរ! ក្រោយបានឃើញ បវរកញ្ញាឯកចក្រវាលកម្ពុជា រ៉េត សារីតា គ្រងឈុតល្ខោនតុក្កតាខ្មែរ

//s9.kh1.co/59/59bd4fb9bc2a5a10cb0bef81d794ac939f17bd1f.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បវរកញ្ញាឯកចក្រវាលកម្ពុជា រ៉េត សារីតា គ្រងឈុតល្ខោនតុក្កតាខ្មែរបង្ហាញនូវស្នាមញញឹម សមជានារីខ្មែរ

ភ្នំពេញ: កញ្ញា រ៉េត សារីតា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថាកញ្ញា នឹងត្រូវតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Universe ដែលគ្រោងនឹងប្រារព្ធឡើងនៅលើទឹកដីសហរដ្ឋអាមេរិកនាពេលខាងមុខនេះ បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ និងប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់ស្រទាប់វណ្ណ: ក្រោយកញ្ញា បានស្លៀកឈុតល្ខោនតុក្កតាខ្មែរ ដែលជាទម្រង់សិល្បៈ:បុរាណខ្មែរយ៉ាងល្អឯក បង្ហាញសម្រស់យ៉ាងស្រស់ស្អាត ទឹកមុខប្រកបដោយស្នាមញញឹម និងកាយវិការទន់ភ្លន់ ព្រមទាំងបង្កប់នូវភាពរឹងមាំ ដែលសាកសមនឹងឈ្មោះជាបវរកញ្ញាឯកចក្រវាលកម្ពុជាពិតប្រាកដមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

សូមរំលឹកផងដែរថា ថ្វីត្បិតតែឈុតល្ខោនតុក្កតាខ្មែរនេះ មិនត្រូវបានជ្រើសរើសជាឈុតតំណាងជាតិកម្ពុជាចូលរួមក្នុងការប្រកួតកម្មវិធី Miss Universe លើកទី៦៩ នៅឯសហរដ្ឋ អាមេរិកក៏ពិតមែន ប៉ុន្តែឈុតដ៏ស្រស់ស្អាតនេះ នឹងត្រូវតំ ណាងជាតិកម្ពុជាចូលរួមប្រកួតកម្មវិធីសម្រស់ផ្សេងទៀត នេះបើយោងតាមការបញ្ជាក់របស់ស្ថាប័នMiss Universe កម្ពុជា និងគណ:គ្រប់គ្រង៕

ឈុត ល្ខោនតុក្កតាខ្មែរ
ឈុត ល្ខោនតុក្កតាខ្មែរ
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
ឈុត ល្ខោនតុក្កតាខ្មែរ
ឈុត ល្ខោនតុក្កតាខ្មែរ
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T