KFC ត្រូវបានស្គាល់ថា ជាហាងលក់មាន់បំពង ដ៏ល្បីឈ្មោះនៅទូទាំងពិភពលោក ហើយក៏ជាហាង fast-food ដែលធំជាងគេបំផុតទីពីរ ផងដែរ បន្ទាប់ពីហាង McDonald’s។

យោងតាមប្រភពព័ត៌មាន ស៊ីនហួ បានឲ្យដឹងថា អាវធំពណ៌ស ដែលមាននៅក្នុងម៉ាក ប្រចាំហាង មាន់បំពង KFC ដែលពាក់ដោយ ស្ថាបនិកបង្កើតដំបូងបំផុតនោះ កាលពីពេល ម្សិលមិញនេះ ត្រូវបានលក់ហើយ ដោយការដាក់លក់ដេញថ្លៃ នៅទីក្រុង ហូស្តុន សហរដ្ឋអាមេរិក។ អាវធំពណ៌សរបស់ស្ថាបនិក Harland Sanders នេះ ត្រូវបានលោក ប្រធានប្រតិបត្តិ នៃហាង KFC ប្រចាំប្រទេស ជប៉ុន ឈ្មោះ Masao Watanabe ដេញថ្លៃ ទិញបានសម្រេច ដែលគាត់ជាមនុស្សម្នាក់ ក្នុងចំណោម មនុស្សជាច្រើនរយនាក់ ដែលបានចូលរួមក្នុងការដាក់លក់ដេញថ្លៃនេះ។ លោក Watanabe បានទិញក្នុងតម្លៃ ២១.៥១០ ដុល្លារអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]