សេចក្តីរាយការណ៍៖ ក្រុមហ៊ុន Discord បញ្ចប់ការចរចាទិញអាជីវកម្មរបស់ខ្លួនជាមួយ Microsoft

//s9.kh1.co/31/31e5a87f605c4baa03760c05f5fbe0eb7be8d290.jpg
បច្ចេកវិទ្យា

 ២១-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ហីយ៉ា! បែបនេះក៏ល្អម្យ៉ាងដែរ ព្រោះថាបើមើលទៅ Skype ដែលនៅក្រោម Microsoft នោះ គឺគ្មានការរីកចម្រើនអ្វីបន្តិចនោះទេ

បរទេស៖ កាលពីដើមឆ្នាំនេះ យើងបានលឺពាក្យចចាមអារ៉ាមមួយដែលបានអះអាងថា សេវាកម្មជជែកកំសាន្តដ៏ពេញនិយមដែលហៅថា Discord កំពុងចង់លក់អាជីវកម្មរបស់ខ្លួន។ នៅពេលនោះ ក្រុមហ៊ុន Microsoft ត្រូវបានគេនិយាយថា បានចាប់អារម្មណ៍ក្នុងការទិញយក Discord ក្នុងតម្លៃ10ពាន់លានដុល្លារ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបែកញើសប៉ុនគ្រាប់ពោត ដោយសារ Microsoft មានប្រវត្តិមិនល្អក្នុងការគ្រប់គ្រងសេវាកម្មជជែកកំសាន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងល្អសម្រាប់អ្នកគាំទ្រទាំងនេះ គឺថាមានរបាយការណ៍ថ្មីមួយពីកាសែត The Wall Street Journal នៅថ្ងៃនេះបាននិយាយថា Discord បានបញ្ឈប់ការពិភាក្សាអំពីការទិញនេះជាមួយអ្នកទិញធំៗនានា រួមទាំងក្រុមហ៊ុន Microsoft ផងដែរ។ ព័ត៌មាននេះចេញមកពីប្រភពអនាមិកដែលដឹងពីគម្រោងរបស់ Discord ដែលឥឡូវនេះបាននិយាយថា Discord កំពុងស្វែងរកការផ្សព្វផ្សាយជាសាធារណៈ (go public) វិញនៅពេលណាមួយនាពេលអនាគត។

Discord logo
Discord logo

ប្រភពដដែលបានបន្តទៀតថា មុនពេល Discord សម្រេចចិត្តរក្សាភាពឯករាជ្យនេះ មានក្រុមហ៊ុនដល់ទៅបីចង់ទិញក្រុមហ៊ុន Discord ឯណោះ។

ដូច្នេះសម្រាប់ពេលនេះ យើងដឹងថាយ៉ាងហោចណាស់ Discord នឹងនៅឯករាជ្យ ហើយអ្នកគាំទ្រដែលព្រួយបារម្ភថាខ្លាចវាដើរតាមគន្លងដូច Skype ដែលនៅក្រោម Microsoft នោះ អាចធូរទ្រូងឡើងវិញហើយ។ ជាក់ស្តែង Discord មិនទាន់ធ្វើការបកស្រាយអ្វីនៅឡើយទេ ដូច្នេះយើងមានតែចាំមើលថាតើក្រុមហ៊ុននេះមានអ្វីដែលត្រូវនិយាយនៅប៉ុន្មានថ្ងៃខាងមុខទៀត៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T