រូបភាពមួយសន្លឹកនេះ បង្កប់ទៅដោយភាពតក់ស្លុត ពីឪពុកម្ដាយ

//s9.kh1.co/62/6264520c2bd3b05bbf5cd1921f60380467a09eb7.png
សង្គម

 ២១-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

រូបភាពមួយសន្លឹកនេះ បង្កប់ទៅដោយភាពតក់ស្លុត ពីឪពុកម្ដាយ

កាលពីយប់មិញនេះ មានការចែករំលែកតៗគ្នា ជាពិសេសនៅក្នុងក្រុមហ្វេសប៊ុកដែលមានអ្នកម្ដាយជាច្រើនរូបចូលរួម ដែលនោះគឺជារូបភាពមួយសន្លឹក មើលមួយភ្លែតមិនសូវជាចាប់អារម្មណ៍នោះទេ តែបង្កប់ន័យយ៉ាងជ្រាលជ្រៅ និងតក់ស្លុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាសារ និងរូបភាព៖

ថ្ងៃនេះញុំស្ទើរគាំងស្លាប់ទៅហើយ ដោយសារតែញុំបណ្ដោយកូនមើលទូរសព្ទច្រើនពេកហើយរឿងដែលក្មេងៗលេងតាមyouturbនឹងមិនល្អសោះ បញ្ជាក់ល្ងាចមិញគាត់ខឹងញុំមិនអោយញាំទឹកក្រូចច្រើនក៏យកកន្សែងចងករ តែសំណាងណាស់មិនដឹងថាមានអ្នកណាគោះបង្អួុចគាត់ភ័យក៏រត់មករកញុំហើយប្រាប់ញុំថាគាត់ខឹងញុំក៏ចង់ករតែមានអ្នកគោះបង្អួុចគាត់ខ្លាចក៏រត់យំមករកញុំ, ញុំចង់សន្លប់ហើយពេលលឺបែបនឹង សុំឪពុកម្ដាយគ្រប់រូបកុំអោយកូនមើលទូរសព្ទទៀត រូបញុំផ្ទាល់កុំអីមានវិបដិសារីខ្លាំងណាស់

រូបភាពដែលបានចែករំលែក
រូបភាពដែលបានចែករំលែក

ក្រោយពីមានការបង្ហោះបែបនេះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនជាពិសេសអ្នកជាឪពុកម្ដាយ បានធ្វើការបញ្ចេញមតិ យោបល់ផ្សេងៗគ្នា និងមានការព្រួយបារម្មណ៍ជាខ្លាំង ដោយសារតែក្មេងសម័យថ្មីនេះ និយមចូលចិត្ដមើលវីដេអូ​តាមទូរសព្ទ ឬតាមតាប្លេតផ្សេងៗ។

ចុះសម្រាប់អ្នកវិញ មានយោបល់យ៉ាងណាដែរ?

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T