ពូកែច្រឡំដៃភ្លេចរបស់មែនទេ? Apple យល់ចិត្តបញ្ចេញឧបករណ៍ កំណត់ទីតាំងវត្ថុទាំងនោះ

//s9.kh1.co/1a/1ac8176ce7a06122ae751d614820e335d448f8ea.png
បច្ចេកវិទ្យា

 ២១-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ឧបករណ៍ធ្វើពីដែកអ៊ីណុកនេះ ធន់នឹងទឹកនិងធូលី ហើយថែមទាំងមានបំពាក់ speaker ដែលអាចបញ្ចេញសំឡេង ដើម្បីសម្រួលដល់ការស្វែងរកទីតាំង។

បរទេស៖ ក្រុមហ៊ុន Apple ទើបតែបញ្ចេញកូនឧបករណ៍ដ៏តូចមួយ ហើយវាត្រូវបានគេហៅថា AirTag។ កូនបន្ដោងដ៏តូចនេះប្រៀបាននឹង Bluetooth ចាប់ទីតាំង ដែលត្រូវដាក់ភ្ជាប់ជាមួយរបស់របរផ្សេងៗដូចជា កូនសោ កាបូបលុយ កុំព្យូទ័រយួរដៃ ឬដាក់លើឡាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានរូបរាងតូចនិងមូលបែបនេះ វាបានបំពាក់នូវឈីបដែលជួយឲ្យអ្នកប្រើប្រាស់ អាចស្វែងរកទីតាំងវត្ថុដែលខ្លួនបានភ្លេច នៅពេលវាត្រូវបានភ្ជាប់ជាមួយកម្មវិធី Find My នៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple។ វាក៏អាចដំណើរការជាមួយនឹង Siri ផងដែរ។ ឧបករណ៍ធ្វើពីដែកអ៊ីណុកនេះ ធន់នឹងទឹកនិងធូលី ហើយថែមទាំងមានបំពាក់ speaker ដែលអាចបញ្ចេញសំឡេង ដើម្បីសម្រួលដល់ការស្វែងរកទីតាំង។

កូនបន្តោង AirTag
កូនបន្តោង AirTag

ចំពោះថ្មរបស់វាគឺអាចផ្លាស់ប្ដូរបាន ដោយអាយុកាលនៃការប្រើប្រាស់មានរយៈពេលមួយឆ្នាំ។ កូនបន្តោង AirTag ផ្ទុកទៅដោយបន្ទឈីប U1 រចនាឡើងដោយក្រុមហ៊ុន Apple ដែលប្រើបច្ចេកវិទ្យា Ultra Wideband។ AirTag មានតម្លៃ២៩ដុល្លារក្នុងមួយគ្រឿង ឬ៤មានតម្លៃ៩៩ដុល្លារ (តម្លៃនៅក្រៅប្រទេស) ដោយមានវត្តមានចាប់ពីថ្ងៃ៣០ ខែមេសា៕

កូនបន្តោង AirTag
កូនបន្តោង AirTag
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T