Big Hit ចេញមុខតបនឹងពាក្យចចាមមរ៉ាមដែលថា BTS នឹង​ចូល​បម្រើ​​កងទ័ពទាំងអស់គ្នានៅឆ្នាំ ២០២២

//s9.kh1.co/79/79b40d91c41f2a38ccf8b48c9983dc6b0eaa67e6.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Big Hit បានធ្វើការឆ្លើយតបនឹងពាក្យព័ត៌មានចចាមមរ៉ាមថា BTS នឹងចូលបម្រើកងទ័ពទាំងអស់គ្នានៅឆ្នាំ ២០២២។

នៅថ្ងៃទី ២១ មេសា ព្រឹកមិញនេះ ក្រុមហ៊ុន Big Hit បានធ្វើការឆ្លើយតបទៅកាន់ព័ត៌មានចចាមរ៉ាមមួយថា សមាជិក BTS នឹងចូលបម្រើយោធាទាំងអស់គ្នានៅឆ្នាំ ២០២២ ថា " Big Hit មិនមានយោបល់អ្វីចំពោះរឿង​នេះ​នោះ​ទេ"។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Koreaboo ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព័ត៌មាននេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងសំណាក់អ្នកគាំទ្រ BTS ។ បើយើងក្រឡេកទៅមើលបទ​ចម្រៀងមួយ ដែល BTS បានចេញកាលឆ្នាំ ២០២០ នៅក្នុង Album BE សមាជិកម្នាក់របស់ BTS គឺ JIN បាន​​បញ្ជាក់ថា គាត់មានការត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចូលបម្រើយោធានោះ នៅគ្រប់ពេលដែលរដ្ឋាភិបាល​មានការ​គោះហៅ។ ដោយ Jin បាននិយាយថា​ "ក្នុងនាមជាពលរដ្ឋរបស់សាធារណរដ្ឋកូរ៉េ កាតព្វកិច្ចយោធា ជារឿងមួយ​ដែល​ត្រូវធ្វើ។ ប្រសិនបើ ជាតិហៅខ្ញុំពេលណា នោះខ្ញុំនឹងទទួលនៅពេលនោះតែម្ដង"។ 

តាមរយៈពាក្យពេចន៍ទាំងនេះបានបង្ហាញថា JIN នឹងត្រូវចូលបម្រើយោធានៅឆ្នាំក្រោយ តែសម្រាប់សមាជិកផ្សេង​ទៀត​មិនទាន់មានព័ត៌មានជាក់លាក់នោះទេ៕ 

https://s9.kh1.co/__image/w=650,h=342,q=100/72/7262a02cdf2ebb4865f2d95b794c5c95ddf469bd.jpg
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T