យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រ អេមឺរ៉េត របស់អារ៉ាប់ បានឲ្យដឹងថា ក្មេងប្រុសអាយុ ៥ឆ្នាំ ម្នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងគួរអោយអាណិត ក្រោយពីមិនអាច ស៊ូទ្រាំ នឹងការធ្វើទារុណកម្ម ពីសំណាក់ ឪពុករបស់ខ្លួនរួចមក។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ឲ្យដឹងថា បុរសជាឪពុកកំណាច ធ្វើទារុណកម្ម លើកូនខ្លួនឯងរូបនេះ រស់នៅក្នុងប្រទេស អារ៉ាបីសាអូឌីត ហើយដោយសារតែ រូបគេ ទទួលរងនូវជម្ងឺមិនអាចមានកូនបាននោះ ក៏សំរេចចិត្ត ទៅកាន់ មណ្ឌលកុមារកំព្រា ក្នុងតំបន់ Gulf Kingdom ដើម្បីសុំកូនក្មេងម្នាក់ អាយុ ៥ឆ្នាំ យកមកធ្វើជាកូនប្រុសចិញ្ចឹមរបស់ខ្លួន។ មិនបានយូរប៉ុន្មាន ក្មេងប្រុសរងគ្រោះ ត្រូវបានឪពុកចិញ្ចឹម ចិត្តសាហាវឃោរឃៅ រូបនេះ ធ្វើទារុណកម្មជាបន្តបន្ទាប់ មិនចេះស្រាកស្រាន ទើបកន្លងផុត ប៉ុន្មានខែក្រោយមក ដោយសារតែមិនអាចទ្រាំទ្របាន រួមនឹងមាន របួសស្នាមជាំជាច្រើនកន្លែង ទៀតនោះ ក្មេងប្រុសរូបនេះ បានស្លាប់បាត់បង់ជីវិត នៅឯមន្ទីរពេទ្យ ក្រោយពីត្រូវបានបញ្ជូនទៅសង្គ្រោះ រួចមក។ យ៉ាងណាមិញ ជនល្មើសជាឪពុកចិញ្ចឹម អាយុ ៣៣ឆ្នាំ ម្នាក់នេះ ដែលបានរៀបការ រួចហើយនោះ ត្រូវបានប៉ូលីស ចាប់ខ្លួន ហើយរូបគេ បានឆ្លើយសារភាព ថាពិតជាបានប្រព្រឹត្ត នូវអំពើ ព្រៃផ្សៃ ទាំងនោះមែន។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]