ទោះ Chelsea ប្រកាសដកខ្លួនពី Super League ក្ដីក៏អ្នកគាំទ្រនៅមិនសុខចិត្ត រំអុកឲ្យក្លិបធ្វើរឿងមួយនេះឲ្យបាន

//s9.kh1.co/fc/fcbbfe8a721b5e70deef31b1579e1aaea8cb621f.jpeg
កីទ្បា

 ២១-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រ Chelsea ទាមទារឲ្យគណៈគ្រប់គ្រងចុះចេញពីតំណែង

អង់គ្លេស៖ អ្នកគាំទ្ររបស់ក្លិបតោខៀវ Chelsea នៅតែមិនសុខចិត្តបើទោះបីជាក្លិបបានប្រកាសដកខ្លួនចេញពី European Super League ជាផ្លូវការហើយក៏ដោយ ដោយពួកគេទាមទារចង់ឲ្យថ្នាក់ដឹកនាំរបស់ Chelsea លាលែងពីតំណែងឲ្យខានតែបានដើម្បីចៀសវាងមិនឲ្យមានហេតុការណ៍បែបនេះកើតឡើងម្ដងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 

ក្រុមអ្នកគាំទ្រ Chelsea ធំបំផុតមានឈ្មោះថា Chelsea Supporters' Trust(CST) បានស្នើសុំឲ្យថ្នាក់ដឹកនាំធំៗក្នុងក្លិបចាកចេញពីតំណែងដោយពួកគេគិតថា អ្នកទាំងអស់នេះហើយដែលជាក្បាលម៉ាស៊ីនដឹកនាំក្រុមឲ្យចូលរួម European Super League។

ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 

CST បានបង្ហោះសារមួយបន្ទាប់ពីអ្នកគាំទ្រជាច្រើនបានប្រមូលផ្ដុំគ្នាតវ៉ានៅខាងក្រៅកីឡដ្ឋាន Stamford Bridge ថា៖

ឆ្អែតឆ្អន់ហើយ! យប់នេះ អ្នកគាំទ្ររបស់ពួកយើងនឹងនិយាយថា ទេ! ពួកយើងទាមទារឲ្យក្លិបដែលពួកយើងស្រឡាញ់ មិនគិតទៅលើភាពលោភលន់ផ្ទាល់ខ្លួនរបស់នរណាម្នាក់ជាធំនោះឡើយ។ នេះជាជ័យជម្នះរបស់អ្នកគាំទ្រ ពួកយើងនឹងធ្វើវាជាមួយគ្នា។ CST ពិតជាមានមោទកភាពណាស់នឹងសមាជិកដែលបានចូលរួមក្នុងយុទ្ធនាការនេះទូទាំងពិភពលោក។ ពួកយើងបានស្រែកទាមទារហើយពួកគេត្រូវតែស្តាប់!សមាជិកគណៈគ្រប់គ្រងរបស់ ក្លិប Chelsea គ្មាននរណាអាចមកការពារបានឡើយ។ CST នឹងបន្តធ្វើកិច្ចការដែលគិតថាល្អចំពោះក្លិប។ សមាជិករបស់ CST នឹងរឹងមាំទាំងអស់គ្នា នេះគឺជាក្លិបរបស់ពួកយើងមិនផ្លាស់ប្ដូរឡើយ។

Chelsea Supporters' Trust
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 
ការតវ៉ារបស់អ្នកគាំទ្រ Chelsea 

គួរបញ្ជាក់ផងដែរថា សមាជិកគណៈគ្រប់គ្រងរបស់ ក្លិបតោខៀវ Chelsea មានតែ៤រូបប៉ុណ្ណោះគឺ Bruce Buck ជាប្រធាន, Marina Granovskaia ជាអ្នកគ្រប់គ្រង, Guy Laurence និង Eugene Tenenbaum ជា CEO ដោយមាន David Barnard ផងដែរដូច្នេះអ្នកគាំទ្រចង់ទាមទារឲ្យពួកគេទាំងអស់ចាកចេញពីតំណែង។

លោក Bruce Buck
លោក Bruce Buck
អ្នកនាង Marina Granovskaia
អ្នកនាង Marina Granovskaia
លោក Guy Laurence
លោក Guy Laurence
លោក Eugene Tenenbaum
លោក Eugene Tenenbaum
លោក David Barnard
លោក David Barnard

ចំណែកលោក Roman Abramovich ដែលជាម្ចាស់ក្លិប Chelsea គឺមិនមែនជាសមាជិកគណៈគ្រប់គ្រងរបស់ Chelsea ទេ ប៉ុន្តែគាត់រួមចំណែកសម្រេចចិត្តឲ្យ Chelsea ចូលរួម European Super League ដែរ។

លោក Roman Abramovich
លោក Roman Abramovich

យ៉ាងណាមិញឈ្មោះរបស់ Bruce Buck ដែលជាប្រធានគ្រប់គ្រងនេះត្រូវអ្នកគាំទ្រលើកយកឈ្មោះមកតវ៉ានៅខាងក្រៅកីឡដ្ឋាន Stamford Bridge ខណៈសភាពការណ៍ នៅតែក្ដៅគគុក៕

ឈ្មោះរបស់លោក Bruce Buck
ឈ្មោះរបស់លោក Bruce Buck

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T