ចង្កឹះមួយបាច់កាច់មិនបាក់! កែវ សុខផេង អំពាវដល់ប្រជាជនកម្ពុជារួមគ្នា ប្រឆាំងជំងឺកូវីដ១៩ ឲ្យបានដូចប្រទេសអ៊ីស្រាអែល

//s9.kh1.co/8f/8f62b70ccea3715e6155afd7253da1bddd24cb8a.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ស៊ុបភើស្តារបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានចេញមកអំពាវដល់បងប្អូនជនរួមជាតិទាំងអស់រួមសាមគ្គីគ្នាតស៊ូនឹងជំងឺកូវីដ១៩ ឲ្យដូចទៅនឹងប្រទេសអ៊ីស្រាអែល ដែលកំពុងតែដើរទៅរកជ័យជំនះជាមួយសមរភូមិជំងឺឆ្លងនេះហើយ។

ភ្នំពេញ៖ កាលពីថ្មីៗនេះ ស៊ុបភើស្តារបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានចេញមកអំពាវដល់បងប្អូនជនរួមជាតិទាំងអស់រួមសាមគ្គីគ្នាតស៊ូនឹងជំងឺកូវីដ១៩ ឲ្យដូចទៅនឹងប្រទេសអ៊ីស្រាអែល ដែលកំពុងតែដើរទៅរកជ័យជំនះជាមួយសមរភូមិជំងឺឆ្លងនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាបាល់ទាត់កម្ពុជារូបនេះ បានសរសេរជាសារខ្លីមួយផ្តាំផ្ញើទៅកាន់អ្នកគាំទ្រថា៖

សម្តេច លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបងៗកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលនឿយហត់ដើម្បីយើងទាំងអស់គ្នា ចឹងយើងជាប្រជាជនត្រូវចូលរួមទាំងឣស់គ្នា សង្ឃឹមថាយើងនិងប្រសើរហើយមានសេរីភាពដូចឣុីស្រាឣែលឣញ្ចឹង ធ្វើបានទេប៉ុណ្ណឹងឣ្នកទាំងឣស់គ្នា?

កែវ សុខផេង

ចំណែកមហាជនវិញ ក្រោយពីបានឃើញសារនេះហើយក៏បានសម្តែងការគាំទ្រពេញទំហឹងចំពោះការអំពាវនាវរបស់ ជម្រើសជាតិបាល់ទាត់កម្ពុជារូបនេះ ដោយការបញ្ឈប់ការឆ្លងវីរុសកូវីដនេះ គឺត្រូវចាប់ផ្តើមពីអ្នកទាំងអស់តទៅផងដែរ ដូច្នេះសូមអនុវត្តវិធានការ ៣កុំ៣ការពារទាំងអស់គ្នា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កែវ សុខផេង
កែវ សុខផេង
កែវ សុខផេង
កែវ សុខផេង
កែវ សុខផេង
កែវ សុខផេង
រូបភាពប្រទេសអ៊ីស្រាអែល
រូបភាពប្រទេសអ៊ីស្រាអែល
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T