រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីផេកហ្វេសប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា ដែលបានបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាទ និង វាយបង្ករបួសស្នាមលើសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង៨៖៣០នាទី ព្រឹកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ ក្រោយពីបើកម៉ូតូបុកប៉ារ៉ាស់សមត្ថកិច្ច និង ប្រើពាក្យសម្តីអសរោះ និង បង្ករបួសស្នាមលើសមត្ថកិច្ច នៅថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ ភ្លាមៗនោះ ក៏មានការបញ្ជាក់ពីមន្ទីរពេទ្យកាល់ម៉ែត និង មន្ទីរព្រះកុសុមៈ បានបង្ហាញឱ្យដឹងថា បុរសឈ្មោះ ខៀវ ចាន់ភក្ត្រា ដែលជាមន្ត្រីយោធា រូបនេះ គឺជាមនុស្សមានបញ្ហាខួរក្បាល និង ជំងឺផ្លូវចិត្ត ដែលមូលហេតុដើមទងមកពីរូបគេធ្លាប់បានជួបគ្រោះថ្នាក់ចរចរណ៍ក្រឡាប់រថយន្ត នៅផ្លូវជាតិលេខ៤៨ នៅក្នុងខេត្តកោះកុង បណ្តាលឱ្យគ្រួសារស្លាប់ និង កូនក្នុងផ្ទៃប្រពន្ធ ហើយមានការលែងលះប្រពន្ធ ដោយប្រពន្ធបុគ្គលរូបនេះ ក៏មានបញ្ហាដូចគរូបគេផងដែរ។
មកទល់ពេលនេះ បុគ្គលរូបនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជភ្នំពេញ ដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖




