នៅពេលដែលបច្ចេកវិទ្យាកាន់តែទំនើបនោះ មនុស្សកាន់តែមានភាពងាយស្រួល ប៉ុន្តែ ក៏មានមនុស្សខិលខូចមួយចំនួន ប្រើប្រាស់ សំរាប់ធ្វើអំពើមិនល្អ ផងដែរ។

យ៉ាងណាមិញ ប្រភពព័ត៌មានសឹង្ហបុរី បានបង្ហាញនូវរូបភាពមួយ ដែលបង្កអោយមាន ការងឿងឆ្ងល់ និង ភ្ញាក់ផ្អើល ផងដែរ សំរាប់អ្នកប្រើប្រាស់អ៊ិនធើណេត ព្រោះតែ ក្នុងរូបនោះ អាចអោយយើងឃើញបានថា មានវត្ថុម្យ៉ាង ដែលមានលក្ខណៈប្រៀបបីដូចជា កញ្ចក់កាមេរ៉ា។ វាជាទំពក់ សំរាប់ព្យួរឥវ៉ាន់ ដែលនៅក្នុងបង្គន់មនុស្សស្រី ស្ថិតនៅផ្សារទំនើប Northpoint នៃប្រទេស សឹង្ហបុរី។ បើយើងសម្លឹងមើលអោយជិតទៅ វាពិតជាមានរូបរាង ដូចជាកូនកាមេរ៉ា ដែលត្រូវបានបំពាក់ជាប់ នៅក្នុងនោះ តែម្តង ហេតុនេះហើយ ទើបបានជា មានមនុស្សមួយចំនួន ថតយករូបភាពនេះមក។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ ការពិតប្រាប់ថា នោះជាកាមេរ៉ាបង្កប់ ឬ ក៏យ៉ាងណា នៅឡើយនោះទេ។

តើប្រិយមិត្តយល់យ៉ាងណា?





ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]