Rashford ជំទាស់នឹងការចូលក្នុងលីគថ្មី ដោយអះអាងថា «ក្ដី​សុបិនមិនអាចយកលុយ​មក​ទិញបាន​ទេ»

//s9.kh1.co/44/44f5b56714745c4c8f4f28389b7c583da36e01f8.jpeg
កីទ្បា

 ២១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

​លោក Marcus Rashford បានបញ្ចប់ភាពស្ងៀមស្ងាត់របស់គាត់ចំពោះការចូលរួមរបស់ក្រុមបិសាច​ក្រហម Manchester United ក្នុងក្របខ័ណ្ឌអឺរ៉ុប Super League

អង់គ្លេស៖ លោក Marcus Rashford បានបញ្ចប់ភាពស្ងៀមស្ងាត់របស់គាត់ចំពោះការចូលរួមរបស់ក្រុមបិសាច​ក្រហម Manchester United ក្នុងក្របខ័ណ្ឌអឺរ៉ុប Super League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

និយាយទៅកាន់បណ្តាញសង្គមកាលពីថ្ងៃអង្គារកន្លងទៅ ក្រុមបិសាចក្រហមបានបង្ហោះរូបភាពនៃការដកស្រង់​សម្ដីរបស់​លោក Sir Matt Busby នៅឯ Old Old Trafford ថា៖ “បើគ្មានអ្នកគាំទ្រ បាល់ទាត់ក៏គ្មានដែរ”។

Marcus Rashford
Marcus Rashford

Rashford ដើរតាមការនាំមុខរបស់ Bruno Fernandes ក្នុងការក្លាយជាតារាទី ២ របស់ក្រុមបិសាចក្រហម Manchester United ដែលនិយាយពីការចូលរួមរបស់ Old Trafford ក្នុងការប្រកួតប្រជែងដ៏ចម្រូងចម្រាស។

Fernandes ផុសលើ Instagram កាលពីថ្ងៃច័ន្ទដើម្បីចែករំលែកការផុសពីមិត្តរួមជាតិនិងតារាចចកខ្មៅ Wolves Daniel Podence ។

Marcus Rashford
Marcus Rashford

សារនោះសរសេរថា៖ “បាល់ ចម្រៀង និងក្ដីសុបិន...មិនអាចយកលុយមកទិញបានទេ។

Fernandes បានឆ្លើយតបថា៖ "អស្ចារ្យណាស់" ។

បុរសជនជាតិព័រទុយហ្កាល់រូបនេះបានចែករំលែកការផុសនេះទៅកាន់ Instagram Story ផ្ទាល់ខ្លួនរបស់គាត់​ហើយ​បាន​​សរសេរថា “សុបិនមិនអាចទិញបានទេ” ។

Marcus Rashford
Marcus Rashford

រហូតមកដល់ពេលនេះក្លិបកំពូលៗ ដែលចូលរួមក្នុងលីគថ្មីនេះបានស្ងាត់ស្ងៀមហើយដោយមានអ្នកគ្រប់គ្រងក្រុម​ត្រូវប្រឈម​មុខនឹងប្រព័ន្ធផ្សព្វផ្សាយ។

ទាំងលោក Jurgen Klopp និងលោក Pep Guardiola បានលើកឡើងថាពួកគេប្រឆាំងនឹងសំណើរនេះបើទោះបី​ជាក្លឹប​របស់ពួកគេ​ត្រូវបានចុះហត្ថលេខាលើវាក៏ដោយ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T