៣កុំ ៣ការពារ! រឿងដែល​អ្នក មិនគួរធ្វើនៅផ្ទះ សម័យកូវីដ១៩

//s9.kh1.co/16/16fc02a0c6ac2b9bc05952b1f168195844a749df.jpg
យល់ដឹង

 ២០-មេសា-២០២១ ៦ល្ងាច · ៣ ឆ្នាំមុន

រឿងមួយចំនួនដែលអ្នកមិនគួរធ្វើ ពេលអ្នកនៅផ្ទះ កំឡុងមានកូវីដ

យល់ដឹង៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ ចំនួនអ្នកមានវិជ្ជមាននៃជំងឺកូវីដ១៩ នៅប្រទេសយើង កំពុងតែមានចំនួនជាច្រើន និងបានកើនឡើងជាគំហុកពីមួយថ្ងៃ ទៅមួយថ្ងៃ​ អ្វីដែលជាអកុសល ក៏មានអ្នកជំងឺមួយចំនួន ក៏បានមានមរណភាព ដោយសារជំងឺមួយនេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុដូច្នេះ រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ ក៏មានព្រួយបារម្ភជាខ្លាំងពន់ពេក នៃការរិះរកវិធីសាស្រ្តមួយចំនួន ក្នុងការពារដើម្បីទប់ស្កាត់ជំងឺចម្លងមួយនេះ រួមទាំងក្រុមគ្រូពេទ្យនៅជួរមុខ រួមគ្នា ប្រយុទ្ធប្រឆាំងនៃជំងឺកាចសាហាវមួយនេះ។

ដោយឡែក ស្ថានភាពបែបនេះ ប្រមុខថ្នាក់ដឹងនាំ បានរឹតបន្តឹងចេញច្បាប់ ក៏បានបិទខ្ទប់ តាមតំបន់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមបានប៉ុន្មានថ្ងៃនេះ ក៏ប៉ុន្តែនេះមិនមែនមានន័យថាវីរុសសកលកូវីដ ១៩មួយនេះ មិនទាន់បានកាត់បន្ថយនៅឡើយនោះទេ។

យ៉ាងណាមិញ ដើម្បីចូលរួមទប់ស្កាត់ ក្នុងការរីករាលដាល​ នៃជំងឺចម្លងមួយនេះ យើងអាចចូលរួម ការពារទាំងអស់គ្នា ក៏ដូចជា​ ត្រូវការប្រុងប្រយ័ត្ន និងថែរក្សាសុខភាពរបស់អ្នកព្រោះហានិភ័យនៃការឆ្លងមេរោគកូវីដ១៩ នៅតែមាន ហើយនេះគឺជារឿងមួយចំនួនដែលអ្នកមិនគួរធ្វើ ពេលអ្នកនៅផ្ទះ កំឡុងមានកូវីដ៖

១. មិនត្រូវឈប់លាងដៃ

ទំលាប់ល្អមួយដែលជំងឺកូវីដ១៩ បានប្រៀនប្រដៅមនុស្សគឺការលាងដៃយ៉ាងទៀងទាត់។ ការអនុវត្តន៍អនាម័យដៃមិនត្រឹមតែអាចការពារជំងឺកូវីដ១៩ ប៉ុណ្ណោះទេថែមទាំងអាចការពារជំងឺមួយចំនួនទៀតផងដែរ។ ទោះបីជាការរីករាលដាលនៃជំងឺមួយនេះត្រូវបានបញ្ចប់ក៏ដោយ សូមកុំបញ្ឈប់ទម្លាប់ល្អនៃការលាងដៃឱ្យបានទៀងទាត់ព្រោះវានឹងធ្វើឲ្យអ្នកមានសុខភាពល្អ និងមិនងាយឆ្លងជំងឺដទៃមួយចំនួនផងដែរ។

រូបតំណាង
រូបតំណាង

២. កុំមានការជួបជុំ សូម្បីតែមានផឹក​​ ឬក៏ពិធីជប់លៀង

ដូច្នេះវាជាការប្រសើរក្នុងការស្នាក់នៅក្នុងផ្ទះមួយរយៈ ហើយចៀសវាងមានការជួបជុំជាមួយមិត្ត យ៉ាងហោចណាស់មួយរយៈទៀត នៅពេលស្ថានកាលបានធូរស្រាល។​ វាជារឿងធម្មតា គ្រាន់តែមានការជួបជុំ ក្នុងសមាជិកគ្រួសារ តែយ៉ាងណា វាមិនមែនជាពេលវេលាសមស្របនោះទេ នៅពេលដែលអ្នកធ្វើបែបនេះទៅវិញ។

រូបតំណាង
រូបតំណាង

៣. កុំដោះម៉ាសរបស់អ្នក

ដូចដែលបាននិយាយ «ការការពារប្រសើរជាងការព្យាបាល» វាជាជម្រេីសល្អបំផុតក្នុងការប្រើម៉ាសរបស់អ្នកពេលនៅទីសាធារណៈ ពិតជាមិនមានគ្រោះថ្នាក់អ្វីទេ ក្នុងការពាក់ម៉ាសសូម្បីតែនៅក្នុងផ្ទះក៏ដោយ ។ បន្តប្រើពាក់ម៉ាសលាងដៃ និងអនុវត្តការឃ្លាតឆ្ងាយ ពីសង្គមយ៉ាងហោចណាស់មួយរយៈដើម្បីការពារខ្លួនអ្នកពីការឆ្លង។

https://s9.kh1.co/__image/w=650,h=434,q=100/e5/e54432fdec0c106d009b9e664ebf17ba972a53a3.jpg

៤. ថែរក្សាអនាម័យផ្លូវដង្ហើមនៅកន្លែងសាធារណៈ

វាតែងតែជាទម្លាប់អាក្រក់ក្នុងការក្អកឬកណ្តាស់ជាសាធារណៈ។ កាកទឹកតាមរយៈការក្អក និងកណ្តាស់គឺជាអ្វីដែលនាំឱ្យមានការកើនឡើងបែបនេះនៅក្នុងចំនួននៃករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក។ ដូច្នេះវាត្រូវបានណែនាំឱ្យថែរក្សាអនាម័យផ្លូវដង្ហើមរបស់អ្នកពេលនៅទីសាធារណៈ ជាពិសេសនោះក្នុងផ្ទះរបស់អ្នក។ គ្របមាត់របស់អ្នកទៅនឹងម៉ាស ជាមួយនឹងកន្សែង ឬក៏ក្រដាសជូតមាត់ នៅពេលអ្នកក្អកនិងកណ្តាស់។

https://s9.kh1.co/__image/w=650,h=341,q=100/3a/3a0cbfe680e679153f56f5e50d0c199002a926b0.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T