ទីបំផុត Spurs បានប្រកាសគ្រូបង្វឹកថ្មីរបស់ខ្លួនជាផ្លូវការ បន្ទាប់ពីបណ្តេញលោក Mourinho ចេញពីតំណែង

//s9.kh1.co/62/62ffe89b2f4c86504a85b0c2e87f479a7b7d912d.webp
កីទ្បា

 ២០-មេសា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ទីបំផុត Spur បានប្រកាសគ្រូបង្វឹកថ្មីរបស់ខ្លួនជាផ្លូវការបន្ទាប់ពីបណ្តេញលោក Jose Mourinho ចេញពីតំណែងកាលពីពេលថ្មីៗនេះ

បរទេស៖ ក្រោយពីក្លិប Tottenham Hotspur បាន​ប្រកាសរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ល្ងាច​ថ្ងៃ​ទី ១៩ ខែមេសា នោះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​តំណែង​លោក Jose Mourinho ដែលជាអ្នកចាត់ការ​មុន​កាលកំណត់​នៃ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jose Mourinho
  លោក Jose Mourinho

ឥឡូវនេះយោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ក្លិបមាន់ខ្នាយមាសបានប្រកាសតែងតាំង លោក Ryan Mason ជាគ្រូបង្វឹកថ្មីដែលត្រូវទទួលភារកិច្ចបន្តពីលោក Jose Mourinho ដែលទើបនឹងបណ្តេញចេញកាលពីថ្មីៗនេះ។  

លោកRyan Mason គ្រូបង្វឹកថ្មីរបស់Tottenham Hotspur
លោកRyan Mason គ្រូបង្វឹកថ្មីរបស់Tottenham Hotspur

គួរឲ្យដឹងផងដែរថា លោក Ryan Mason គឺជាអតីតកីឡាកររបស់ក្រុម Tottenham Hotspur កាលពីឆ្នាំ២០១៦ ហើយបញ្ជប់អាជីបនៅក្រុម Hull City កាលពីឆ្នាំ២០១៧ កន្លងទៅ សព្វថ្ងៃអតីតកីឡាកររបស់ក្រុមមាន់ខ្នាយមាសរូបនេះមានអាយុ២៩ ឆ្នាំ ដែលជាគ្រូបង្វឹកដែលមានវ័យក្មេងមួយរូបក្នុងការដឹកនាំក្រុមនៅអង់គ្លេស៕

លោក Ryan Mason គ្រូបង្វឹកថ្មីរបស់Tottenham Hotspur
លោក Ryan Mason គ្រូបង្វឹកថ្មីរបស់Tottenham Hotspur
Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T