រតនគិរីៈ រថយន្តសាំយ៉ុងដឹកអ្នកដំណើរ រតនគិរី-ភ្នំពេញ មួយគ្រឿងបុកត្រាក់ទ័រ បណ្តាលឲ្យរងរបួសអ្នកដំណើរ ធ្ងន់ ស្រាល ៨នាក់ ក្នុងមានស្រ្តី ៣នាក់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៧ និង ១៥នាទី ល្ងាច ថៃ្ងទី ២២ ខែ មិថុនា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិ ៧៨ មុខវត្តអូរចេង ស្ថិតក្នុងភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

តាមសេចកី្តរាយការណ៍នៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា រថយន្តដឹកអ្នកដំណើរ ម៉ាក សាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2L-5693 ពណ៌ស ដឹកអ្នកដំណើរពីភ្នំពេញ ទៅខេត្តរតនគិរី ស្របពេលដែលត្រាក់ទ័រមកពីក្រុងបានលុង ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចមុខវត្តអូរចេង ក៏ត្រូវរថយន្តបុកត្រាក់ទ័រយ៉ាងពេញទំហឹងតែម្តង។

តាមសេចកី្តរាយការណ៍បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន គួបផ្សំត្រាក់ទ័រ បើកបរពេលយប់គ្មានភ្លើងបំភ្លឺផ្លូវ។

តាមសេចកី្តរាយការណ៍ចុងក្រោយបានឲ្យដឹងថា អ្នកបើកបរត្រាក់ទ័រ បានបើកទ្វាររត់គេចខ្លួនបាត់ បច្ចុប្បន្នរថយន្តសាំយ៉ុង និងត្រាក់ទ័រ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកប៉ុស្តិ៍នគរបាលឃុំតាអង រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕







ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]