សុខៗស្រាប់តែ បុរសអាយុ៥២ឆ្នាំម្នាក់ ព្យាយាមចូលទៅអាផាតមិនរបស់ Taylor Swift

//s9.kh1.co/36/36067807ffb9eb83bd471374f2579c6044e4d80f.jpg
តារា & កម្សាន្ដ

 ២០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

បុរសមិនស្គាល់អត្តញ្ញាណម្នាក់បែរជាមករកTaylor Swift ហើយប្រាប់ថាអ្នកទាំងពីរជាមិត្តនឹងគ្នា

បរទេស៖ មហាជនប្រាកដជាបានស្គាល់ជាមួយតារាចម្រៀងដ៏ល្បីឈ្មោះ និងមានភាពល្បីល្បាញទូទាំងពិភពលោក គឺ Taylor Swift  ដោយនាងបានទទួលនូវភាពលេចធ្លោយ៉ាងខ្លាំងព្រោះតែការបកស្រាយចម្រៀងល្បីៗជាច្រើន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Taylor Swift
Taylor Swift

ក្នុងកំឡុងពេលថ្មីៗនេះមានវេបសាយមួយ បានឱ្យដឹងថា មានបុរសម្នាក់អាយុវ័យ៥២ឆ្នាំបានព្យាយាមចូលទៅក្នុងអាផាតមិនរបស់ តារាចម្រៀងស្រី Taylor Swift  ហើយក៏ត្រូវបានចាប់ខ្លួនភ្លាមៗ  បន្ទាប់ពីមានអ្នករាយការណ៍ទៅកាន់ ប៉ូលីសថាមានបុរសម្នាក់បានចូលទៅក្នុងអាផាតមិនស្នាក់នៅ របស់ Taylor Swift ដោយគ្មានការអនុញ្ញាត។ ដោយគេក៏បានដឹងថា Taylor Swift ​មិនបាននៅទីនេះទេគឺនាងនៅជាមួយសង្សាររបស់នាង នៅឯទីក្រុងឡុង ។ ពេលដែលមន្រ្តីប៉ូលីសបានមកដល់ បុរសម្នាក់នោះក៏បានអះអាងថាខ្លួនគេគឺជាមិត្តភ័ក្តិរបស់នាង ហើយនាងក៏បានដឹងដែលថាខ្លួនគេកំពុងនៅទីនេះ មិនតែប៉ុណ្ណោះគេក៏បានបង្ហាញសារដែលគេបានលេងជាមួយគ្នានៅក្នុង Instagram យ៉ាងពិតប្រាកដមែន ។

Taylor Swift
Taylor Swift

ក្នុងនោះគេបានបញ្ជាក់បន្ថែមថាៈ

ខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តលើកទឹកចិត្ត Taylor Swift ហើយនាងក៏បានផ្ញើរសារមកកាន់ខ្ញុំ ហើយក៏គិតថានាង អញ្ចើញខ្ញុំឱ្យមកទីនេះដើម្បីជួប ក្នុងការពិភាក្សារឿងមួយចំនួនជាមួយនាង ។ ពេលមកដល់ក៏ស្រាប់តែប៉ូលីសបានមកចាប់ខ្លួនខ្ញុំតែម្ដង"

បុរសដែលបានចាប់ខ្លួន

សម្រាប់ការបកស្រាយនេះ មិនអាចគិតថាគេជាមនុស្សស្មោះត្រង់នោះទេ ទើបប៉ូលីសបានសាកសួរប្អូនស្រីរបស់ Taylor Swift បន្ថែម ទើបដឹងថាគេតែងតែមកគោះទ្វារបស់ Taylor Swift ៥ដងមកហើយ ក្នុងរយៈពេល៦ខែមកនេះ។

សម្រាប់បុរសម្នាក់នោះក៏ត្រូវបានប៉ូលីសដោះលែងវិញបន្ទាប់ពីលោកបានទុកវត្ថុបញ្ចាំផ្ទាល់ខ្លួនរបស់គេនៅប៉ុស្តិ៍ប៉ូលីសសិន ៕

Taylor Swift
Taylor Swift
Taylor Swift
Taylor Swift
អាផាតមិនរបស់Taylor Swift ស្នាក់នៅ
អាផាតមិនរបស់Taylor Swift ស្នាក់នៅ
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T