កាលពីពេលថ្មីៗនេះ មានការចែកចាយរូបភាពមួយ ចំនួនដែលទាក់ទង នឹងនារីវ័យក្មេងម្នាក់ ដែលបានយករបស់ម្យ៉ាង ដែលសម្រាប់ប្រើប្រាស់ក្នុង បន្ទប់ទឹក យកមកធ្វើជារបស់តោងនៅក្នុង រថភ្លើងទៅវិញ។

យោងតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា នារីម្នាក់ដែលបានជិះនៅក្នុងរថភ្លើងមួយខ្សែ នៅក្នុងតូក្យូ ប្រទេសជប៉ុន បានបង្កើតជាចំនីអារម្មណ៍ប្លែកដល់អ្នក ធ្វើដំណើររួមជាមួយ។ នៅក្នុងនោះ នារីនេះបានប្រើ ប្រដាប់សម្រាប់បំបាត់ស្ទះលូ ឬបង្គន់ ទៅដាក់ឲ្យជាប់ស្អិតនឹង ដំបូងរថភ្លើង រួចតោង ដែលនាងហាក់ដូចជាមិនមានរឿងអ្វីកើតឡើង។ តែនៅក្នុងនោះ មានអ្នកដំណើរជាច្រើននាក់ បានធ្វើការរិះគន់នាង ដោយសារតែពួកគេយល់ថានាង បានធ្វើប្រទេសទាំងមូលខូចឈ្មោះ ដោយសារតែយកប្រដាប់បំបាត់ស្ទះបង្គន់ យកមកតោងនៅកណ្ដាលសាធារណៈជនបែបនេះ។

នៅក្នុងនោះ ក៏មានរូបភាពជាច្រើន ដែលបង្ហាញពីសកម្មភាពប្លែកៗ ដែលតែងតែប្រទះឃើញ នៅក្នុងរថភ្លើង។

សូមមើលរូបភាពខាងក្រោម៖

















ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]